Sunday, June 2, 2019
ថៃរកឃើញគ្រឿងផ្ទុះកែច្នៃប្រភេទថ្មីជាច្រើនគ្រាប់ ក្រោយការវាយប្រហារនៅភាគខាងត្បូង
ក្រុមទាហានម៉ារីន ត្រួតពិនិត្យមើលបំណែកគ្រឿងផ្ទុះដែលគេច្នៃ។BKP |
ខេត្តណារ៉ាធីវ៉ាត់ៈ កងកម្លាំងសន្តិសុខថៃ បានរកឃើញគ្រឿងផ្ទុះកែច្នៃថ្មី ដែលបានប្រើប្រាស់ធុង និងឆ្នាំងដាំទឹកអគ្គិសនីនៅស្រុកបាកចូនៃខេត្តណារ៉ាធីវ៉ាត់។
អង្គភាពទាហានម៉ារីន បានចុះទៅត្រួតពិនិត្យមើលនៅចម្ការកៅស៊ូមួយកន្លែងនៅភូមិបានយ៉ាទូនៅយប់ថ្ងៃពុធ ក្រោយពីក្រុមពលរដ្ឋមួយចំនួននៅក្នុងតំបន់នោះ បានរាយការណ៍អំពីសកម្មភាពគួរឲ្យសង្ស័យជាច្រើននៅទីនោះ។
ក្រុមមន្ត្រីយោធា បានស្វែងរកមើលក្នុងតំបន់នោះ ហើយបានរកឃើញគ្រឿងបំផ្ទុះ ២ គ្រាប់ ដែលបានរុំថ្មីៗនៅក្នុងរណ្តៅមានជម្រៅប្រហែល ១០ ម៉ែត្រ។ ក្រោយពីការជីករកឃើញគ្រាប់បែកនោះ ពួកគេបានរកឃើញធុងផ្ទុកពេញទៅដោយអង្គធាតុផ្ទុះទម្ងន់ ៣០ គីឡូក្រាម នៅក្នុងមួយគ្រាប់ ហើយមានធុងទឹកក្តៅមួយដែលបានផ្ទុកដោយគ្រឿងផ្ទុះមួយផ្សេងទៀតមានទម្ងន់ប្រហែល ១៥ គីឡូក្រាម។ ក្រុមមន្ត្រី បានបំផ្លាញគ្រាប់បែកដែលគេច្នៃទាំងនោះ ដោយប្រើឧបករណ៍បំផ្ទុះ។
នៅកន្លែងកើតហេតុ អនុសេនីយ៍ឯក លោក សាន់ទិ កិត ស៊ីភុងសា ជាមេបញ្ជាការកងវរសេនាធំទាហានម៉ារីន បានថ្លែងថា ក្រុមអាជ្ញាធរបានរកឃើញអត្តសញ្ញាណក្រុមជនគួរឲ្យសង្ស័យ ដែលបានកប់គ្រាប់បែកនៅទីនោះ ហើយប្រហែលជាអាចនឹងរៀបចំផែនការវាយប្រហារថ្មីផ្សេងទៀត ហើយពួកគេត្រូវបាន ក្រុមអាជ្ញាធរថៃកំពុងតាមចាប់ខ្លួនផងដែរ៕ BKP/SK
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment