Translate

Popular

Sunday, May 5, 2019

ចម្លាក់​សត្វ​ចំបើង​លើ​វាលស្រែ ទាក់​ចិត្ដ​ទេសចរ​មក​លេង​ខេត្ដ​ឈៀងម៉ៃ

No comments :
Content image - Phnom Penh Post
ក្រុមសិស្ស​មក​លេង​ចម្លាក់​ចំបើង​នាំ​គ្នា​ថតរូប​លេង​កម្សាន្ត​។ រូបថត AFP
ឈៀងម៉ៃ: ចម្លាក់​ចំបើង​ដ៏អស្ចារ្យ​ត្រូវ​បាន​រចនា​ឡើង​ក្នុង​ប្រទេស​ថៃ​។ ចម្លាក់​ទាំងនោះ​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ក្នុង​ខេត្ដ​ឈៀងម៉ៃ​។ ឈៀងម៉ៃ​មាន​ន័យថា «​ទីក្រុង​ថ្មី​»​។ ចម្លាក់​ខ្លះ​មាន​ជណ្ដើរ​ឡើង និង​មាន​កន្លែង​អ្នក​មកលេង​ឡើង​ឈរ​ទុំ​ថត​សែលហ្វី​ពី​ក្នុង​ចម្លាក់​គីងកុង​។
ចម្លាក់​សត្វ​ដ៏ស្រស់ស្អាត​ទាំងនោះ​ត្រៀម​ខ្លួន​ស្វាគមន៍​រដូវ​សម្បូរ​ភ្ញៀវ​ប្រចាំ​តំបន់​។ ការសង់​ចម្លាក់​នេះ​ត្រូវ​បាន​ធ្វើឡើង​ពី​ចំបើង​ចាស់ៗ​សល់​ពី​ការប្រមូល​ផល​ស្រូវ​ដោយ​ដំឡើង​ជាមួយ​គ្រោង​ដែក​។ កុមារ និង​ក្រុមគ្រួសារ​មកពី​គ្រប់​ទិសទី​នាំគ្នា​មក​ទស្សនា​ចម្លាក់​សត្វ​ជាច្រើន​ប្រភេទ​។
ចម្លាក់​គីងកុង​ចំបើង​កម្ពស់ ៤ ម៉ែត្រ​ជា​ភាព​ទាក់ទាញ​វិសេស​មួយ​សម្រាប់​ការថតរូប​នៅ​តំបន់​អេកូទេសចរណ៍ អាងទឹក​ធម្មជាតិ​ហួយធួង តាវ​។
Content image - Phnom Penh Post
បក្សី​ធ្វើ​ពី​ចំបើង​នៅ​កណ្ដាល​វាលស្រែ ភាគ​ខាងជើង​ខេត្ត​ឈៀងម៉ៃ​។ រូបថត AFP
កាលពី​ឆ្នាំ​មុន​ទាហាន​បាន​ប្រែក្លាយ​ដីស្រែ ៣,២ ហិកតា​ទៅ​កាន់​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ពេញនិយម​ដែល​តភ្ជាប់​ស្ពាន​ស៊ូតុងប៉េ ២០០ ម៉ែត្រ ព្រម​ទាំង​ក្យូសឫស្សី និង​កន្លែង​បោះតង់​សម្រាក​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​ឆ្លង​រាត្រី​។
ស្ពាន​ឫស្សី​ស៊ូតុងប៉េ គំរូ​ដើម (​មាន​ន័យ​ថា​អ្នក​បែរបន់​ជោគជ័យ​) លាតសន្ធឹង​ឆ្លងកាត់​វាលស្រែ ៥០ ម៉ែត្រ​នៅឯ​ជាយក្រុង​ម៉េហុងសន​។ ស្ពាន​សង់​ជា​លើក​ទី ២ បាន​ទទួល​ជោគជ័យ​ក្នុង​ការទាក់ទាញ​ភ្ញៀវ​មក​លេង​រមណីយដ្ឋាន​​ អេកូទេសចរណ៍​ អាងទឹក​ធម្មជាតិ​ដែល​រកចំណូល​បាន ៦០ ម៉ឺន​បាត (១៨០០០ ដុល្លារ​) រយៈពេល ៣ ​ខែ​ដំបូង​ក្រោយពី​ស្ពាន​នេះ​បាន​បើក​ស្វាគមន៍​សាធារណៈជន​ចូល​លេង​កម្សាន្ដ​។
ក្រុង​យោធា​មាន​បំណង​អភិវឌ្ឍ​តំបន់​នេះ​បន្ថែម​ទៀត​ឲ្យ​លើស​ពី​គោលដៅ​ថតរូប​សែលហ្វី​ជាមួយ​ចម្លាក់​គីង​កុង​យក្ស​ដែល​ស្ថិត​នៅ​ពី​មុខ​វាលស្រែ​គំរូ​។ ចម្លាក់​គីងកុង​ភាគ​ខាង​ជើង​ដំបូង​ដែល​តំណាង​ឲ្យ​ព្រៃ និង​ជីវជាតិ​ត្រូវ​បាន​កសាង​ឡើង​រយៈពេល ៦ ​ថ្ងៃ​ដោយ​ក្រុម​ការងារ​មកពី​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ឦសាន រ៉ាចាម៉ានហ្គាឡា ជាមួយ​ថវិការ ៧ ម៉ឺន​បាត (២១០០ ដុល្លារ​)​។
អំឡុង​ពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ថៃ រមណីយដ្ឋាន​អាង​ទឹក​ធម្មជាតិ​នេះ​រមែង​ទទួល​ភ្ញៀវ​ប្រមាណ ១ ​ម៉ឺន​នាក់​រៀងរាល់​ឆ្នាំ​៕ HR



























By www.postkhmer.com

No comments :

Post a Comment