Translate

Popular

Sunday, May 5, 2019

រាប់ពាន់នាក់ តស៊ូ​ផ្លូវ​ឆ្ងាយ​មក​មើល​ផ្កា​ព្រៃ​ រីក​ស្គុសស្គាយ​រាប់ម៉ឺន​ហិកតា

No comments :
Content image - Phnom Penh Post
បុប្ផា​ព្រៃ​រីកស្គុសស្គាយ​លើ​ភ្នំ​លាតសន្ធឹង​ជិត​ ១០ ​ម៉ឺន​ហិកតា​។ រូបថត AFP
ក្រុងឡូសអេនជឺលេស: ភ្ញៀវទេសចរ​ជាច្រើន​នាំគ្នា​មក​ទស្សនា​ផ្កា​ព្រៃ​រីក​ស្គុសស្គាយ​គ្របដណ្ដប់​វាល​ព្រៃ​ជុំវិញ​បឹង​ជ្រលង​ពេជ្រ (Diamond Valley Lake) ក្បែរ​ទីក្រុង​ហេម៉េត រដ្ឋ​កាលីហ្វ័រនីញ៉ា​។
រយៈពេល​ប៉ុន្មាន​ចុងសប្ដាហ៍​ចុងក្រោយ​នេះ​មនុស្ស​រាប់ពាន់​នាក់​បាន​មក​ប្រមូល​ផ្ដុំគ្នា​លើ​ដី​ព្រៃ​នេះ ចម្ងាយ​ប្រមាណ ១៤៥ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​ឡូសអេនជឺលេស ដើម្បី​ទទួល​បាន​នូវ​បទពិសោធ​គយគន់​ទស្សនីយភាព​ផ្កា​ព្រៃ​ពណ៌​លឿង ទឹកក្រូច ស ស្វាយ និង​ខៀវ​ដ៏ស្រស់ស្អាត​ដែល​បង្ក​ឲ្យ​មាន​ការកកស្ទះ​ចរាចរណ៍ និង​សេវាកម្ម​ដ៏មមាញឹក​។
ការធ្វើ​ដំណើរ​រយៈពេល ៥ ម៉ោង​ពី​ទីក្រុង​សានហ្វ្រានស៊ីស្កូ វិមាន​ជាតិ​ខារីហ្ស៊ូ ប្លែន ភាគ​អាគ្នេយ៍​តំបន់​សាន់ល្វីស អូប៊ស្ពូ រំលេច​នូវ​ទស្សនីយភាព​ផ្កា​ព្រៃ​ដ៏ស្រស់បំព្រង និង​ជា​តំបន់​ដ៏ងាយស្រួល​បំផុត​សម្រាប់​ពលរដ្ឋ បេអ៊ែររៀ បាន​ឃើញ​នូវ​អ្វី​ដែល​ហៅថា «​ផ្កា​រីក​មហា​ស្គុសស្គាយ​»​។
Content image - Phnom Penh Post
ភ្ញៀវទេសចរ​ជាច្រើន​ពាន់​នាក់​នាំគ្នា​ជិះ​រថយន្ត​រាប់​ម៉ោង​មក​មើល​ផ្កា​។ រូបថត AFP
ឧទ្យាន​លាតសន្ធឹង​ជិត ១០ ​ម៉ឺន​ហិកតា និង​នៅ​ក្បែរ​ជើងភ្នំ​នៃ​ជួរ​ភ្នំ Temblor Range រំលេច​នូវ​ទេសភាព​ចម្រុះ​ពណ៌ និង​ផ្កា​រីក​ស្គុសស្គាយ​រួម​ទាំង ផ្កា​កណ្ដឹង ផ្កា​អង្គាសីល​ទឹកក្រូច និង​ភ្នែក​ខៀវ​ទារក​ជាដើម​។
នេះ​ជា​ទីកន្លែង​គន់​បុប្ផា​ព្រៃ​ដ៏ល្អ​បំផុត​ដែល​វិមាន​ជាតិ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៧ នៅពេល​មនុស្ស​ជាង ៨ ម៉ឺន​នាក់​នាំ​គ្នា​មកលេង​ជើងភ្នំ និង​វាល​ផ្កា​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​។
ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ទស្សនីយភាព​នា​ឆ្នាំនេះ មិន​អស្ចារ្យ​ដូច​កាលពី ២ ឆ្នាំ​មុន​ឡើយ តែ​រូបភាព​ដ៏ស្រស់ត្រកាល​នេះ​នៅ​តែ​ជក់​ចិត្ដ​។ ក្រោយពី​រដូវរងារ​ដែល​កើតឡើង​ក្រោយ​មាន​ព្យុះភ្លៀង​សន្ធាប់ បុប្ផា​ផ្កា​ព្រៃ​រីកស្គុសស្គាយ​គ្របដណ្ដប់​ដែនដី​កាលីហ្វ័រ​នីញ៉ា​ភាគ​ខាង​ត្បូង​។
នេះ​បើ​យោង​តាម​អង្គការ​អភិរក្ស​ធម្មជាតិ (Nature Conservancy) វា​ជា​វាលស្មៅ​ដ៏ធំធេង​តែមួយគត់​ដែល​នៅ​សេសសល់​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា និង​តភ្ជាប់​ជាមួយ​តំបន់ San Andreas Fault៕ HR



























By www.postkhmer.com

No comments :

Post a Comment