Translate

Popular

Sunday, May 5, 2019

សណ្ឋាគារ​ធុង​ស្រា​​ នាំ​ភ្ញៀវ​ឲ្យ​ស្គាល់​អាថ៌កំបាំង​ផលិត​ស្រា​តិគីឡា​ម៉ិកស៊ិក

No comments :
Content image - Phnom Penh Post
ទិដ្ឋភាព​បន្ទប់​ធុង​ស្រា​តិគីឡា សណ្ឋាគារ Matices, Hotel de Barricas​។ រូបថត AFP
ក្រុងម៉ិកស៊ីកូ: បទពិសោធ​គេង​ក្នុង​ធុង​ស្រា​តិគីឡា​ធំៗ​សម្រាប់​អប់​ស្រា​ប្រពៃណី​ម៉ិកស៊ិក​ជា​សេវាកម្ម​ដ៏ចម្លែក​មួយ​របស់​សណ្ឋាគារ​ដែល​ប្រតិបត្ដិការ​ក្នុង​រោងចក្រ​ផលិត​ស្រា​មួយ​នៅ​ទីក្រុង​ឈ្មោះ​ស្រា​តិគីឡា​នេះ​តែ​ម្ដង​។
ម្ចាស់​សណ្ឋាគារ កាឡូស ហេណាន់ដេស ប្រាប់ AFP ថា​៖ «​សណ្ឋាគារ Matices, Hotel de Barricas គឺជា​គំនិត​ច្នៃប្រឌិត​ដ៏ចម្លែក​មួយ​ក្នុង​លោក​មិន​ខុស​ពី​តំបន់​នានា ដូចជា ព័រទុយហ្គាល់ និង​ហូឡង់​ដោយ​មាន​បន្ទប់​ផ្ទះ​សង់​ក្នុង​ធុង​ស្រា​ក្រហម​យក្ស​»​។
សណ្ឋាគារ​ដែល​បើក​ដំណើរការ ១៨ ​ខែ​សង់​ឡើង​ពី​ធុង​ស្រា​យក្ស ៣៤ ប្រវែង ៧,២ ​ម៉ែត្រ អង្កត់ផ្ចិត ៤,៨ ម៉ែត្រ​ស្ថិត​នៅ​កណ្ដាលវាល​នៃ​ផ្ទៃដី​ជាង ២ ​ហិកតា​អមដោយ​ព្រៃព្រឹក្សា​នៃ​រុក្ខជាតិ​ម៉ិកស៊ិក​ដែល​ជា​គ្រឿងផ្សំ​ផលិត​ស្រា​នេះ​តែម្ដង​។
លោក ហេណាន់ដេស ដែល​បង្កើត​យីហោ​ស្រា​ផ្ទាល់​ខ្លួន​នៅ​ភាគ​ខាងលិច​រដ្ឋ​ចាលីស្កូ និយាយ​ថា​៖ «​ជំនួស​ដោយ​ការដាំ​សួនផ្កា វា​ជា​សួន​រុក្ខជាតិ អាហ្គេវ៉េស លោក​អ្នក​កំពុង​ស្ថិត​ក្នុង​រោងចក្រ​ស្រា​តិគីឡា​»​។
លោក​ពន្យល់​ថា គោលបំណង​អប់​ស្រាស ឬ​តិគីឡា​ខ្ចី​ក្នុង​ធុង​ឈើ​អូក ដើម្បី​ទទួល​បាន​នូវ​ពណ៌ និង​រសជាតិ​ឈ្ងុយឆ្ងាញ់ ខុស​ប្លែក​ពី​ស្រា​ដទៃ​។
លោក​ថា​៖ «​ពេល​នេះ​យើង​ចង់​បញ្ជាក់​នូវ​អ្វី​ដែល​បាន​កើតឡើង​ថា បើ​យើង​ឲ្យ​ភ្ញៀវ​មក​សម្រាក ឬ​ចំណាយពេល​រាត្រី​ក្នុង​ធុង​ស្រា យើង​រំពឹង​ថា​នឹង​មាន​មនុស្ស​ថ្មី​ចេញ​មក​។ ជាមួយ​តិគីឡា យើង​អាច​ធ្វើ​បាន​»​។
Content image - Phnom Penh Post
ធុង​ស្រា​យក្ស​រាយប៉ាយ​ជា​បន្ទប់​សម្រាប់​ភ្ញៀវ​សម្រាក​។ រូបថត AFP
ចំពោះ​ការតុបតែង​រួមមាន គំនូរ គ្រឿង​លម្អ​ផ្សេងៗ និង​សម្ភារ​ទាក់ទង​នឹង​ស្រា​តិគីឡា​ព្រម​ទាំង​នីតិវិធី​នៃ​ការបិត និង​ប្រវត្ដិ​របស់​វា​ផង​ដែរ​។
សណ្ឋាគារ​បាន​ផ្ដល់​ឲ្យ​ភ្ញៀវ​នូវ​បទពិសោធ​ផលិត​ស្រា​តិគីឡា​ផ្ទាល់​ខ្លួន​ផងដែរ តាំងពី​ការ​កាត់​រុក្ខជាតិ​រហូត​ដល់​បិត​ជា​ស្រា​។ អ្នកស្រី រ៉ាមីរ៉េស ប្រាប់ AFP ថា​៖ «​ដំណើរ​ទស្សកិច្ច​សណ្ឋាគារ​រោងចក្រ​តិគីឡា ពិតជា​អស្ចារ្យ​ណាស់​»​។
ក្រុង​តិគីឡា មាន​ប្រជាជន​សរុប​ប្រមាណ ៤ ​ម៉ឺន​នាក់​៕ HR

By www.postkhmer.com

No comments :

Post a Comment