ភ្នំពេញ: អ្នកដែលមាននូវភាពតានតឹងធុញថប់ពីការងារ ឬការសិក្សា និងអ្នកចង់ស្វែងរកកន្លែងសម្រាក លម្ហែអារម្មណ៍ ដោយមិនចាំបាច់ជិះរាប់ម៉ោងទៅកាន់ទីកន្លែងឆ្ងាយៗអាចមកកម្សាន្តនៅភោជនីយដ្ឋានបែបធម្មជាតិ ម្អមស្រែទើបនឹងបើកថ្មីនៅម្ដុំផ្លូវឧកញ៉ាទ្រីហេង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាទ្រីហេង ផុតផ្សារបឹងបៃតងប្រមាណជាង ៩០០ ម៉ែត្ររួចបត់ស្តាំប្រមាណ ៤០០ ម៉ែត្រភោជនីយដ្ឋាន ម្អមស្រែ ស្ថិតខាងឆ្វេងដៃដែលមានទំហំផ្ទៃដីជិត ១ ហិកតា។
ភោជនីយដ្ឋាននេះមានក្យូសឈើប្រក់ដំបូលស្បូវសម្រាប់អង្គុយលម្ហែសរុបចំនួន ១៤ ក្បូស។ ក្យូសធំ ១ អាចទទួលភ្ញៀវបានចំនួន ១០០ នាក់សក្ដិសមនឹងពិធីជប់លៀងគ្នាច្រើន។ ក្បូស ១ ទៀតបាន ៤០ នាក់ និងមានក្យូសតូចៗចំនួន ១២ នាក់អង្គុយបានភ្ញៀវ ១០ នាក់។ នៅតាមបង្កាន់ដៃក្បូសមានដាំដើមឈើ និងផ្កាចម្រុះពណ៌បង្កើតបានជាសម្រស់ស្អាតមួយបែបគួរជាទីត្រជាក់ភ្នែក។
មានទីតាំងអំណោយផលនៅជិតបង្កើយភោជនីយដ្ឋាន ម្អមស្រែ ម្ហូបខ្មែរបែបធម្មជាតិចាប់បើកពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ១២ យប់ដោយមានកន្លែងចតរថយន្តធំទូលាយ ខ្យល់អាកាសបរិសុទ្ធផ្ដល់ភាពត្រជាក់កាយដល់ភ្ញៀវមកអង្គុយនៅក្យូសប្របមាត់ស្រះ។
ផ្ទៃទឹកមានបណ្តោយ ៤០ ម៉ែត្រ និងទទឹង ៣០ ម៉ែត្រមានត្រីជាង ១ តោនហែលឆ្វែលឆ្វាត់សម្រាប់ភ្ញៀវអាចស្ទូចត្រីលេងដោយគិតតម្លៃមួយគីឡូក្រាម ១ ម៉ឺនរៀល។
ប្រសិនបើភ្ញៀវចង់ភ្លក្សរសជាតិត្រីដែលខ្លួនស្ទូចបាននៅនឹងកន្លែង ភោជនីយដ្ឋានគិតតម្លៃ ១ ម៉ឺនរៀលក្នុងមួយគីឡូក្រាមដូចគ្នា។ ចំណុចពិសេសមួយទៀតភ្ញៀវដែលមកកម្សាន្តក៏អាចច្រៀងបន្ធូរអារម្មណ៍នៅភោជនីយដ្ឋាន ម្អមស្រែផងដែរ។
អ្នកគ្រប់គ្រងភោជនីយដ្ឋានម្អមស្រែលោក ឈុន ឡៃ បាននិយាយ៖ «ថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ ភ្ញៀវយើងក៏ចូលមកច្រើនដែរបង ហើយបើច្រើនជាងគេគឺសុក្រ សៅរ៍ អាទិត្យ គឺច្រើនមែនទែនមានទាំងភ្ញៀវខ្មែរ និងបរទេស តែភ្ញៀវខ្មែរមានច្រើនជាង។ ពួកគាត់ស្គាល់ផេកហ្វេសប៊ុក និងមិត្តភក្តិប្រាប់តៗគ្នា»។
ទន្ទឹមនឹងនេះអ្នកគ្រប់គ្រងរូបសង្ហាវ័យ ២៧ ឆ្នាំរូបនេះបានបន្តថា ភោជនីយដ្ឋាន ម្អមស្រែ មានសេវាកម្មល្អរហ័ស បុគ្គលិកមានភាពរួសរាយរាក់ទាញ និងមានទេសភាពបែបធម្មជាតិ ទោះជាស្ថិតក្នុងទឹកដីក្នុងក្រុងក្តី។
ប៉ុន្តែលោកក៏ទទួលស្គាល់ផងដែរពីចំណុចខ្វះខាតមួយចំនួនដូចជា នាពេលចុងសប្តាហ៍ ការបម្រើសេវាកម្មអាចនឹងមានការយឺតយ៉ាវបន្តិច ហើយលោកនឹងព្យាយាមពង្រឹងចំណុចនេះ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវឲ្យបានកាន់តែល្អប្រសើរ។
ម្ហូបពិសេសប្រចាំភោជនីយដ្ឋាន ម្អមស្រែ មានដូចជាសម្រស់ម្អមស្រែតម្លៃ ១៥ ដុល្លារ ម្ជូរខួក្តាមពងត្រីមានតម្លៃ ៨ ដុល្លារ និងសាច់គោម្អមស្រែតម្លៃ ៨ ដុល្លារ។ ក្រៅពីម្ហូបពិសេសភោជនីយដ្ឋានក៏មានម្ហូបខ្មែរបែបធម្មជាតិគ្មានជាតិគីមីដូចជា សម្លកកូរ ៨ ដុល្លារ សម្លប្រហើរ ៨ ដុល្លារ សម្លម្ជូរគ្រប់ប្រភេទ និងមានម្ហូបផ្សេងៗជាច្រើនជិត ២០០ មុខ។
ភោជនីយដ្ឋាន ម្អមស្រែ មានទំព័រហ្វេសប៊ុក M'ormSrae និងលេខទំនាក់ទំនង ០៩៨ ៧៦ ៦៦ ៦២, ០៩៧ ៣១ ៥៧ ៣៣០ និង ០៩៦ ៥០ ៧៦ ៤២១៕
វីដេអូ៖
By www.postkhmer.com
By www.postkhmer.com
No comments :
Post a Comment