Translate

Popular

Sunday, May 5, 2019

ព្រះពុទ្ធ​បដិមា​ភ្នំ​កម្ពស់​ ៧១ ​ម៉ែត្រ ស្វាគមន៍​ភ្ញៀវ​វិញ​ក្រោយ​ការជួសជុល​​

No comments :
Content image - Phnom Penh Post
ពុទ្ធបដិមា​កម្ពស់ ៧១ ម៉ែត្រ នៅ​ក្រុង​ឈិនឌូ ខេត្ត​ស៊ីឈួន ប្រទេស​ចិន​។ រូបថត AFP
ក្រុងឈិនឌូ: ក្រោយ​កិច្ចខិតខំ​ប្រឹងប្រែង​ជួសជុល ព្រះពុទ្ធ​បដិមា​កម្ពស់ ៧១ ម៉ែត្រ​ក្នុង​ខេត្ដ​ស៊ីឈួន ត្រូវ​បាន​បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើងវិញ​នៅ​ថ្ងៃទី​ ១ ខែ​មេសា ក្រោយ​ពី​បិទ​កែលម្អ​អស់​រយៈពេល ៦ ខែ​។
ការជួសជុល​ដ៏សម្បើម​នៃ​ព្រះពុទ្ធ​បដិមា​យក្ស​ឡេសាន (Leshan Giant Buddha) បេតិកភណ្ឌ​ពិភពលោក​ជិត​រួចរាល់​ហើយ ហើយ​គេ​រំពឹង​ថា​តំបន់​ប្រវត្ដិសាស្ដ្រ​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើង​វិញ​។
ការត្រួតពិនិត្យ​លើ​តួ​បដិមា និង​ការជួសជុល​ចម្លាក់​ព្រះពុទ្ធ​ថ្ម​ធំ​បំផុត​ក្នុង​លោក ស្ថិត​ក្នុង​ខេត្ដ​ស៊ីឈួន​ភាគ​និរតី​ប្រទេស​ចិន​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​ ៨ ខែ​សីហា ឆ្នាំ​ ២០១៨​។
ការជួសជុល​ភាគច្រើន​ផ្ដោត​លើ​ស្នាម​ប្រេះ និង​របេះ​ត្រង់​ចំណុច​ជួសជុល​កន្លង​មក​លើ​ដើមទ្រូង ពោះ ក និង​កញ្ចុំ​សក់​។ អំឡុង​ពេល​ជួសជុល ឧបករណ៍​ចំនួន​៤ ត្រូវ​បាន​បំពាក់​ដើម្បី​វាស់​ស្ទង់​សីតុណ្ហភាព សំណើម ការជាំ​ទឹក និង​ប៉ះ​សម្ភារ​ជួសជុល​ចាស់ៗ ដើម្បី​ជា​ជំនួយ​ផ្នែក​បច្ចេកទេស​សម្រាប់​ជា​កិច្ចការពារ​នាពេល​ខាង​មុខ​។ នេះ​បើ​យោង​តាម​វិស្វករ​អភិរក្ស​វត្ថុ​បុរាណ​វប្បធម៌ ស៊ុន បូ​។
របាយការណ៍​ស្ដីពី​ស្ថានភាព​បដិមា​ព្រះពុទ្ធ​នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ពាក់កណ្ដាល​ខែ​មេសា​នេះ​ផង​ដែរ​។
ជាមួយ​ប្រវត្ដិ​កកើត ១៣០០ ឆ្នាំ​ចម្លាក់​ព្រះបដិមា​ត្រូវ​បាន​ឆ្លាក់​ចេញ​ពី​ថ្ម​ភ្នំ​កំបោរ​ពណ៌​ក្រហម​ដែល​មាន​សភាព​ទន់ និង​ពិបាក​អភិរក្ស​។
ព្រះពុទ្ធ​បដិមា​ដែល​ចូល​ក្នុង​បេតិកភណ្ឌ​យូណេស្កូ​តាំងពី​ឆ្នាំ​ ១៩៩៦ នេះ​ត្រូវ​បាន​ជួសជុល ៩ លើក​ហើយ​តាំង​ពី​ឆ្នាំ​ ១៩៤៩៕ HR



























By www.postkhmer.com

No comments :

Post a Comment