Translate

Popular

Sunday, May 5, 2019

កោះ​ល្មូននាគកូម៉ូដុ នឹង​បិទ​លែង​ទទួល​ភ្ញៀវ​ព្រោះ​មាន​ចោរកម្ម​លួច​តួឯក​ទាក់​ចិត្ដ​ទេសចរ​នេះ

No comments :
Content image - Phnom Penh Post
ភ្ញៀវទេសចរ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​នៅ​តំបន់​បណ្ដុំ​កោះ​ល្មូន​នាគ​កូម៉ូដុ ទឹកដី​ឥណ្ឌូនេស៊ី​។ រូបថត AFP
ក្រុងហ្សាការតា: កោះ​ល្មូន​នាគកូម៉ូដុ នៅ​ឥណ្ឌូនេស៊ី​នឹង​ត្រូវ​បិទ​លែង​ទទួល​ភ្ញៀវ​ចាប់ពី​ឆ្នាំក្រោយ ដោយសារ​មាន​ចោរលួច​សត្វ​ត្រកួត​យក្ស​ទាំងនេះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​។
វិធានការ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោយពី​ប៉ូលិស​រកឃើញ​ក្រុម​ជួញដូរ​សត្វ​នាគកូម៉ូដុ​ចំនួន ៤១ ​ក្បាល​ឆ្លងដែន​ក្នុង​តម្លៃ ៣៥ ០០០ ដុល្លារ​ ១​ ​ក្បាល​។ ការបិទ​ទេសចរណ៍​តំបន់​នេះ​នឹង​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​រួមទាំង​ការរក្សា​ដែន​ជម្រក​ដោយ​ការដាំ​រុក្ខជាតិ​បន្ថែម​ទៀត​លើ​កោះ​។
អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ចាប់ខ្លួន​មេ​ជួញដូរ​សត្វ​កូម៉ូដុ​ម្នាក់​ទៀត​កាលពី​ខែ​មុន ដែល​រូបគេ​បាន​ដាក់​លក់​សត្វ​កម្រ ៥ ក្បាល​លើ​ទំព័រ​ហ្វេសប៊ុក​។ នាគកូម៉ូដុ ឬ​ត្រកួត​ត្រូវ​បាន​លក់​គួប​ជាមួយ​សត្វ​ដទៃ​ទៀត​រួមមាន ឆ្មា​ខ្លាឃ្មុំ សេក​អូស្ដ្រាលី និង​មាន់ទោរ កាសូវ៉ារី​។
ដែនដី​ព្រៃ​ត្រូពិក​ដ៏ក្រាស់ឃ្មឹក​លើ​ប្រជុំ​កោះធំ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​បង្កើត​ជា​ជីវចម្រុះ​កម្រិត​ខ្ពស់​បំផុត​ក្នុង​ពិភពលោក ហើយ​វា​បាន​ក្លាយ​ជា​ធនធាន​សំខាន់ និង​ជា​ចំណុច​ជួញដូរ​សត្វ​ផង​ដែរ​។
អ្នកជួញដូរ ៥ ​នាក់​ដែល​បង្ហាញ​តែ​ឈ្មោះ​អក្សរ​ផ្ដើម​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្រុង​សេម៉ារ៉ាង និង​ស៊ូរ៉ាបាយ៉ា លើ​ដែន​កោះ​ជ្វា​កាលពី​ថ្ងៃទី​ ២៧ ខែ​មីនា​។
Content image - Phnom Penh Post
ល្មូន​នាគកូម៉ូដុ​មួយ​ក្បាល​មាន​តម្លៃ ៣៥០០០ ដុល្លារ​។ រូបថត AFP
អ្នក​នាំពាក្យ​ប៉ូលិស​កោះ​ជ្វា​ខាងកើត ហ្វ្រាន់ បារុង ម៉ានហ្គេរ៉ា បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖ «​ជនសង្ស័យ VS បាន​លក់​នាគកូម៉ូដុ តាម​អនឡាញ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​»​។
ម៉ានហ្គេរ៉ា បាន​បន្ដ​ថា​កូន​ល្មូន​នាគកូម៉ូដុ ដែល​អាច​ប្រទះ​ឃើញ​នៅ​ជម្រក​ធម្មជាតិ​លើ​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី​ទាំងនោះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១៥ ទៅ ២០ លាន​រូព្យា (១០០០ ទៅ ១៤០០ ដុល្លារ​)​។
ការលួច​សត្វ​នាគកូម៉ូដុ​បាន​កើតឡើង​តែ​ ១ ​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធរ​រឹបអូស​អណ្ដើក​ច្រមុះជ្រូក​ដ៏កម្រ​ជាង ៥០០០ ក្បាល​ពី​ក្រុម​ឈ្មួញ​ក្នុង​ខេត្ដ​ប៉ាពួ ភាគ​ខាង​កើត​បំផុត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​៕ HR



























By www.postkhmer.com

No comments :

Post a Comment