Translate

Popular

Monday, May 6, 2019

កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន នឹង​ត្រូវ​បញ្ចប់​ឆាប់ៗ

No comments :
Content image - Phnom Penh Post
លោក Mike Pence អនុ​ប្រធានាធិបតី​អាមេរិក។ AFP
ក្រុង​វ៉ាស៊ីនតោនៈ មន្ដ្រី​របស់​អាមេរិក និង​ចិន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ដ្រ​មួយ​ដែល​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​​ជា​បន្ត​របស់​ពួក​គេ អាច​នឹង​កើត​​ឡើង​នៅ​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ​បញ្ហា​​ដ៏​សំខាន់​គឺ​ថា តើ​ទីក្រុង​វ៉ាស៊ីនតោន​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា ទីក្រុង​ប៉េកាំង​នឹង​អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ដូច​ម្ដេច?
តាម​ការ​រាយការណ៍ មន្ដ្រី​ចិន​រហូត​ដល់​ចំនួន​ ១០០ ​នាក់ ត្រូវ​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​សប្ដាហ៍​នេះ ជាមួយ​នឹង​លទ្ធភាព​នៃ​ការ​បង្ហាញ​កិច្ច​ព្រមព្រៀង​ដ៏​ធំ​មួយ​បន្ទាប់​ពី​ភាព​តាន​តឹង​រយៈពេល​ជា​ច្រើន​ខែ ដែល​បញ្ហា​នោះ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​បារម្ភ​ដល់​កិច្ច​ចរចា។
ទីក្រុង​ប៉េកាំង អាច​ធ្វើ​ការ​ស្នើ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ទិញ​ថាមពល​អាមេរិក និង​ការ​នាំចេញ​ផលិតផល​កសិកម្ម ជា​មធ្យោបាយ​មួយ​នៃ​ការ​កាត់​បន្ថយ​កំណើន​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក និង​ចិន។
លោក Mike Pence អនុ​ប្រធានាធិបតី​អាមេរិក បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​សុក្រ​ថា យន្តការ​អនុវត្ត​ច្បាប់​នេះ​នឹង​មាន​សារៈសំខាន់​ចំពោះ​ការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​លុប​ចោល​ការ​ដាក់​ពិន័យ​ពន្ធ​នាំចូល​របស់​អាមេរិក​​ដែល​ពេល​នេះ​គ្រប​ដណ្ដប់​លើ​ការ​នាំចូល​របស់​ប្រទេស ​ចិន ​មាន​​តម្លៃ​ជាង ២៥០ ពាន់​លាន​ដុល្លារ ឬ​យ៉ាង​ណា?
លោក Edward Alden ​អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​​នៅ​ក្រុម​​ប្រឹក្សា​ទំនាក់​ទំនង​ការ​បរទេស បាន​ប្រាប់​​ AFP ថា៖​«មូលហេតុ​​នៃ​​ការ​អនុវត្ត​ច្បាប់​​នេះ បាន​ក្លាយ​​ជា​ចំណុច​សំខាន់​ចំពោះ​​ការ​ចរចា។ វា​ គឺ​ជា​ប្រវត្តិសាស្ដ្រ​ដ៏​យូរ​អង្វែង​របស់​ប្រទេស ​ចិន ដែល​មិន​អនុវត្ត​តាម​ស្មារតី​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ដែល​ប្រទេស​នេះ​បាន​ធ្វើ​ឡើង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក និង​ក្នុង​ការ​ចរចា​ទ្វេ​ភាគី​ជាមួយ​​​អាមេរិក និង​​​ប្រទេស​ផ្សេងៗ​ទៀត»។
លោក​បន្ត​ថា ការ​សម្រេច​បាន​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​​ចិន អាច​ជា​បញ្ហា​ប្រឈម​ដោយសារ​​បទ​ប្បញ្ញត្តិ​​​របស់​ខ្លួន​មិន​មាន​តម្លាភាព​។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចោទ​ប្រកាន់​ប្រទេស ​ចិន ​ម្ដង​ហើយ​ម្ដង​ទៀត​ពី​បទ​លួច​ពី​អាមេរិក តាមរយៈ​ការ​ទិញ​ពី​អាមេរិក​តិច​ជាង​​អាមេរិក​លក់​ចេញ។
លោក ​ត្រាំ បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស ​ចិន ដែល​រួម​មាន​ការ​បញ្ចប់​ការ​ផ្ទេរ​បច្ចេកវិទ្យា​អាមេរិក​ដោយ​បង្ខំ ចោរកម្ម​កម្មសិទ្ធិ​បញ្ញា និង​ការ​ដើរ​តួនាទី​ដ៏​ធំ​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ទីផ្សារ និង​ឧស្សាហកម្ម។
លោក Robert Lighthizer តំណាង​ផ្នែក​ពាណិជ្ជកម្ម​របស់​អាមេរិក ដែល​នឹង​ដឹកនាំ​ក្រុម​គណៈ​ប្រតិភូ​អាមេរិក​រួម​ជាមួយ​នឹង​លោក Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ប្រាប់​​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​មិន​ទទួល​យក​ការ​សន្យា​ខ្យល់ ហើយ​​នឹង​ទាមទារ​ឲ្យ​មាន​ការ-​បញ្ជាក់​ថា ​ប៉េកាំង​នឹង​រក្សា​ពាក្យ​សម្តី​របស់​ខ្លួន៕ AFP/LA

No comments :

Post a Comment