Translate

Popular

Monday, May 6, 2019

លោក Buffett បង្ហើប​ឈ្មោះ​អ្នក​​ដែល​ត្រូវ​ស្នង​តំណែង​លោក

No comments :
Content image - Phnom Penh Post
លោក​មហា​សេដ្ឋី​ Warren Buffett។ AFP
ក្រុង​អូម៉ាហាៈ លោក​មហា​សេដ្ឋី​ Warren Buffett កាល​ពី​ថ្ងៃ​សៅរ៍​បាន​បង្ហើប​ឲ្យ​ដឹង​ខ្លះៗ​អំពី​អ្នក​ដែល​ត្រូវ​​​ស្នង​តំណែង​របស់​លោក​ ដើម្បី​គ្រប់គ្រង​​ក្រុមហ៊ុន​អាណាចក្រ Berkshire Hathaway​ ​របស់​លោក​ ប៉ុន្តែ​មិន​បាន​​បង្ហាញ​​ឲ្យ​ដឹង​​ទាំង​ស្រុង​នោះ​ទេ​។​
បុរស​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ទី៣ ​របស់​ពិភព​លោក​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​នៅ​ក្នុង​​កិច្ច​ប្រជុំ​ភាគទុនិក​ប្រចាំ​ឆ្នាំ​​ក្នុង​ក្រុមហ៊ុន​របស់​លោក​​ផង​ដែរ​​ថា ការវិនិយោគ​នៅ​ពេល​​ថ្មីៗ​របស់​ក្រុមហ៊ុន​លើ​ក្រុមហ៊ុន​ Amazon ​មិន​មែន​ជា​ការ​ផ្លាស់​ប្តូរ​ជា​យុទ្ធសាស្ដ្រ​ឆ្ពោះ​ទៅ​រក​​ការ​​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​​ក្រុមហ៊ុន​នៅ​តំបន់​ Silicon Valley ដែល​ក្រុមហ៊ុន​ភាគ​ច្រើន​​នៅ​តែ​បាត់​ឈ្មោះ​​​​ពី​​​ផលបត្រ​វិនិយោគ​ជា​ច្រើន​របស់​​ក្រុមហ៊ុន​ Berkshire។​
លោក Buffett ដែល​មាន​វ័យ ៨៨ ​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ចោទ​​សួរ​​ដោយ​សំណួរ​ជា​ច្រើន អំពី ថា តើ​​នរណា​នឹង​ទទួល​តំណែង​​ពី​រូប​លោក។​
ដោយ​មិន​បាន​ឆ្លើយ​ដោយ​ផ្ទាល់ លោក Buffett បាន​​ឲ្យ​ដឹង​ថា លោក Gregory Able អាយុ ៥៧ ​ឆ្នាំ និង​លោក Ajit Jain អាយុ ៦៧ ឆ្នាំ ដែល​ទាំង ​២ នាក់​នេះ​ត្រូវ​បាន​ដំឡើង​​តំណែង​​​ឲ្យ​ក្លាយ​​ជា​​ក្រុម​ប្រឹក្សាភិបាល​កាល​ពី​ឆ្នាំ​មុន​នោះ ​នឹង​ចូលរួម​ជា​មួយ​រូប​លោក​នៅ​ពេល​​អនាគត​ដ៏​ខ្លី។​
លោក​ Buffett ដែល​ជា​វិនិយោគិន​មួយ​រូប​ទទួល​បាន​ការ​​កោត​សរសើរ​ដ៏​ខ្លាំង​នោះ​​បាន​ថ្លែង​ថា៖ «​លោក​អ្នក​មិន​​អាច​មាន​ប្រធាន​គ្រប់គ្រង​ប្រតិបត្តិការ​ ​២ នាក់​ ​ល្អ​ជាង​លោក Greg និង​លោក Ajit ​នោះ​ទេ​។ អ្វី​ដែល​ពួក​គេ​សម្រេច​​បាន​មាន​ភាព​អស្ចារ្យ»។​
លោក Abel បាន​ចូលរួម​ក្នុង​ក្រុមហ៊ុន​នេះ​កាល​ពី​ឆ្នាំ ​១៩៩២ ហើយ​បច្ចុប្បន្ន​​គ្រប់គ្រង​សកម្មភាព​អាជីវកម្ម​មិនមែន​ធានា​រ៉ាប់រង​ទាំង​អស់ ខណៈ​លោក Jain បាន​ចូលរួម​កាល​ពី​ឆ្នាំ ​១៩៨៦ ​ដែល​​បច្ចុប្បន្ន​លោក​នៅ​តែ​ដឹក​នាំ​ស្ថាប័ន​នេះ​ដដែល​៕ AFP/LA

No comments :

Post a Comment