Translate

Popular

Monday, May 6, 2019

បញ្ជី​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា ២៥០ ​រូប​ ទំនង​ជា​ត្រូវ​ដាក់​ជូន​ព្រះ​មហាក្សត្រ​អនុម័តនៅ​ថ្ងៃ​ទី ​១០ ​ខែ ​ឧសភា ​​ខាង​មុខ​

No comments :
Content image - Phnom Penh Post
លោក​​​Wissanu Krea-ngamថ្លែ​ង​ពាក់ព័​ន្ធបញ្ជី​ឈ្មោះ​សមាជិកព្រឹទ្ធ​សភា។ BKP
ក្រុង​បាងកកៈ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​Wissanu Krea-ngam ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ បញ្ជី​ឈ្មោះ​​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ​២៥០ ​រូប​ ​ទំនង​ជា​ត្រូវ​បាន​គេ​ដាក់​ជូន​ព្រះ​មហាក្សត្រ​អនុម័ត ​នៅ​ថ្ងៃ​ទី ​១០​​ ខែ​ ​ឧសភា​ នៅ​ក្នុង​រយៈពេល ​៣ ​ថ្ងៃ ​នៃ​​លទ្ធផល​ឆ្នោត​ត្រូវ​បាន​ប្រកាស។
លោក ​Wissanu Krea-ngam ​បាន​ថ្លែង​ថា ​ក្រុម​ប្រឹក្សា​ជាតិ ​ដើម្បី​សន្តិភាព​ និង​សណ្តាប់​ធ្នាប់ ​(NCPO)​ បាន​ជ្រើសរើស​ឈ្មោះ​ចំនួន ​៥០ ​នាក់ ​ចេញ​ពី​បញ្ជី​ឈ្មោះ​បេក្ខជន ​២០០ ​​នាក់​ ពី​នីតិវិធី​ជ្រើសរើស​ក្រុម​ចម្រុះ​មួយ​ ហើយ​ស្នើ​សុំ​ពួក​គេ​ថា ​តើ​ពួក​គេ​នឹង​ទទួល​យក​ការងារ​ដែរ ​ឬ​យ៉ាង​ណា​។​
លោក ​Wissanu Krea-ng បាន​​ថ្លែង​ថា​៖«​បេក្ខ​ជន​ខ្លះ​ បាន​បដិសេធ​មិន​ព្រម​ទទួល​យក​ ហើយ​​ក្រុម​ប្រឹក្សា​ជាតិ ​ដើម្បី​សន្តិភាព ​និង​សណ្តាប់​ធ្នាប់ ​(NCPO)​ កំពុង​ពិចារណា​ក្រុម​បេក្ខជន​ ដែល​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ ​នោះ​រួច​ហើយ​»​។​
លោក​ Wissanu Krea-ng ​បាន​ថ្លែង​ថា ​ក្រុម​អ្នក​ដែល​យល់ព្រម​ចង់​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ ត្រូវ​តែ​បំពេញ​តាម​តម្រូវការ​ច្បាប់ ​និង​រដ្ឋ​ធម្មនុញ្ញ។​ នៅ​ក្នុង​ចំណោម​តម្រូវការ​ទាំង​នោះ ​គោលការណ៍​នានា​​​ទាក់ទង នឹង​លក្ខណ​សម្បតិ្ត​របស់​​​សមាជិក​ព្រឹទ្ធសភា ដែល​ក្នុង​នោះ​សមាជិក​ព្រឹទ្ធ​សភា មិន​ត្រូវ​មាន​ភាគហ៊ុន​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ក្រុមហ៊ុន​នានា​ដែល​​ត្រូវ​បាន​​​​រដ្ឋ​ផ្តល់​សម្បទាន​ឲ្យ​។ ​
លោក​ Wissanu Krea-ng ​បាន​ថ្លែង​ថា ​ក្រុម​ប្រឹក្សា​ជាតិ ​ដើម្បី​សន្តិភាព​ និង​សណ្តាប់​ធ្នាប់ បញ្ចប់​ជ្រើសរើស​ឈ្មោះ​បេក្ខជន​ចំនួន ​១៩៤ ​នាក់ ​ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់​ដែល​បាន​ស្នើសុំ​ដោយ​គណៈកម្មាធិការ ពិសេស​មួយ៕ BKP/SK

No comments :

Post a Comment