Translate

Popular

Sunday, May 5, 2019

ឆ្អឹង​អម្បូរ​ស្រដៀង​មនុស្ស ១៦ ម៉ឺន​ឆ្នាំ​មុន ​ត្រូវ​បាន​រកឃើញ​នៅ​តំបន់​ទីបេ

No comments :
Content image - Phnom Penh Post
ឆ្អឹងថ្គាម​អម្បូរ​ស្រដៀង​មនុស្ស​ដែល​មាន​អាយុកាល ១៦ ម៉ឺន​ឆ្នាំ​។ រូបថត AFP
ក្រុងប៉ារីស: ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​បាន​ជីក​កកាយ​បំណែក​ឆ្អឹង​មនុស្ស​សម័យមុន​ម្នាក់​អាយុកាល ១៦ ម៉ឺន​ឆ្នាំ​នៅ​តំបន់​ភ្នំ​ទី​បេ​។ នោះ​ជា​ការរកឃើញ​ដែល​អាច​ជា​ចំណេះដឹង​នៃ​ការស្វែងយល់​អំពី​ការរស់នៅ​ទី​ដ៏សែន​ខ្ពស់​របស់​ពួកគេ​។
សំណាក​វិភាគ DNA លើ​ឆ្អឹងថ្គាម​មួយ​ដែល​ប្រទះ​ឃើញ​ក្នុង​ល្អាង​លើ​ខ្ពង់រាប​ទីបេ​ជា​អម្បូរ Denisovans ត្រូវ​បាន​សន្និដ្ឋាន​ថា​ជា​ពូជ​ជាប់​សែស្រឡាយ​នឹង​មនុស្ស​សម័យនេះ​។
នេះ​ជា​លើក​ដំបូង​ដែល​ឆ្អឹងថ្គាម​ Denisovans ត្រូវបាន​រកឃើញ​នៅ​ក្រៅ​ល្អាង​ស៊ីបេរី​ដែល​នាំ​ឲ្យ​មាន​ការសន្និដ្ឋាន​ថា​អម្បូរ​ជាប់​មនុស្ស​ជាន់​ដើម​រស់នៅ​លើ​រយៈកម្ពស់​ខ្ពស់​តាំង​រាប់ម៉ឺន​ឆ្នាំ​មុន​ការសន្និដ្ឋាន​កន្លង​មក​។
លោក Jean-Jacques Hublin នាយក​នាយកដ្ឋាន​ស្រាវជ្រាវ​ការវិវត្ដ​នៃ​មនុស្ស​នៅ​វិទ្យាស្ថាន Max Planck បាន​និយាយ​ថា​៖ «​ក្នុង​នាម​ជា​មនុស្ស ទោះ​នៅ​សម័យ​ណា ការរស់នៅ​លើ​ខ្ពង់រាប​នៃ​រយៈកម្ពស់ ៣ ៣០០ ម៉ែត្រ​លើ​នីវ៉ូទឹក​សមុទ្រ​រហូត​ដល់​ជាង ១៦ ម៉ឺន​ឆ្នាំ​មុន វា​ហាក់​ដូចជា​មិន​ទំនង​អាច​នឹក​ស្រមៃ​ដល់​»៕ HR
By www.postkhmer.com

No comments :

Post a Comment