Translate

Popular

Sunday, May 5, 2019

តុក្កតា​ខ្លាឃ្មុំ​យក្ស​ទម្ងន់ ៤,៤ ​តោន​ បំបែក​កំណត់ត្រា​ថ្មី​ពិភពលោក

No comments :
Content image - Phnom Penh Post
ក្រុងម៉ិកស៊ីកូ: ខ្លាឃ្មុំ​យក្ស​ប្រវែង​ជាង ២០ ម៉ែត្រ និង​ទម្ងន់​ជាង ៤ តោន​បាន​ចូល​ក្នុង​កំណត់ត្រា​ឯតទគ្គកម្ម​ហ្គីនណេស​ពិភពលោក​ជា​តុក្កតា​ធំ​បំផុត​ក្នុង​លោក​កាល​ចុង​ខែ​មេសា​នៅ​ក្រុង​សូណាខាតលេន រដ្ឋ​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក​។
តុក្កតា​ខ្លាឃ្មុំ​ធេដឌី​ប្រវែង ២០ ​ម៉ែត្រ​នេះ​ត្រូវការ​ពេល​ចាក់​ជាង ៣ ​ខែ​។ គណៈកម្មការ​វាយតម្លៃ​របស់​ហ្គីនណេស​ចំណាយពេល​ជាង ៥ ​ម៉ោង​វាស់​តុក្កតា​ទម្ងន់ ៤,៤ តោន ញាត់​សំឡី​នៅ​កីឡដ្ឋាន​បាល់ទាត់​ក្នុង​ទីក្រុង​សូណាខាតលេន និង​បាន​អះអាង​ថា​វា​គឺជា​តុក្កតា​ខ្លាឃ្មុំ​លើស ១៦ ម៉ែត្រ​ដែល​ផលិត​ឡើង​ដោយ​ពលរដ្ឋ​កាន់សាស់ ឈ្មោះ ណាសា វ៉ារ៉េន ក្នុង​ឆ្នាំ​ ២០០៨​។
មនុស្ស ៤៨ ​នាក់​ជាងដេរ ១០ ​នាក់ និង​ក្រណាត់​ ៦០០ ​ម៉ែត្រ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ដំណើរការ​ផលិត​រយៈពេល​ជាង ៣ ខែ​។ រដ្ឋបាល​មូលដ្ឋាន​បាន​ចំណាយ​ប្រាក់​ប្រមាណ ២៦-០០០ ដុល្លារ​ដើម្បី​ផលិត​ខ្លាឃ្មុំ​ឈ្មោះ ហ្សូនីតា នេះ​ឡើង​។
តុក្កតា​ខ្លាឃ្មុំ​ត្រូវ​ផ្ដល់​វិញ្ញាបនបត្រ​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​អបអរ​ទិវា​កុមារ​អន្ដរជាតិ​៕ HR

By www.postkhmer.com

No comments :

Post a Comment