Translate

Popular

Wednesday, May 8, 2019

សមត្ថកិច្ចបន្ត​ស្រាវជ្រាវ​ការ​បាញ់​សម្លាប់ ខណៈ​កាំភ្លើង​ចិន​ប្រើ​មិន​ទាន់​ដឹង​ប្រភព

No comments :
ជន​ជាតិ​ចិន ​២ នាក់​ដែល​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ជន​ជាតិ​ចិន​ដូច​គ្នា​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​

ដែល​ជនជាតិ​ចិន​យកមកប្រើ​​បាញ់​ប្រហារ​គ្នា​បណ្តាល​ឲ្យស្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​នោះទេ​ ប៉ុន្តែមន្ត្រី​ជំ​នាញ​កំពុង​បន្ត​ការស្រាវជ្រាវ​ទៅលើ​ករណី​ឃាតកម្ម​មួយ​នេះ ​ដែលបញ្ហានេះ​ធ្វើឲ្យ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ជុំវិញ​ការ​ប្រើប្រាស់​កាំភ្លើង​​បែប​អនា​ធិបតេយ្យ។
ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​តាមទូរស័ព្ទ ​ពីម្សិលមិញ ​លោក​ ឆាយ គឹម​ខឿន​ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិបញ្ជាក់​ថា ​សមត្ថកិច្ច​គ្រប់​គោលដៅ​ខិតខំ​គ្រប់គ្រង ​និង​​ប្រឹងប្រែង​ទប់ស្កាត់​យ៉ាង​ខ្លាំង​​ចំពោះ​ការប្រើអាវុធ​ជាតិផ្ទុះ​ទូទាំង​ប្រទេស​កម្ពុជា​ មិនមែន​ត្រឹមតែ​ខេត្ត​ព្រះសីហនុ​មួយ​ប៉ុណ្ណោះ​ទេ។
លោក​ថា​៖ «​យើង​កំពុង​ត្រួត​ពិនិត្យ​និង​ស៊ើបអង្កេត​បន្ថែម​ទៀត​ថា​ តើ​ពួកគេ​បាន​កាំភ្លើង​ហ្នឹង​មកពី​ណា? ​មិន​មែន​យក​ពី​ខេត្ត​ព្រះ​សីហនុ ​ឬ​យកចេញ​ពីឃ្លាំង​កងកម្លាំង​ប្រដាប់​អាវុធ​យើង​ទេ។ អ៊ីចឹង​យើង​អត់​ទាន់​ដឹងថា​ កាំភ្លើង​ទាំងអស់​ហ្នឹង​ គេ​យក​មកពី​ណា​ឲ្យ​ច្បាស់លាស់»។
លោក​ថ្លែងថា​៖ «យើង​បាន​ដាក់ចេញ​វិធានការ​ក្ដៅៗ​ ផែន​ការ​ច្បាស់លាស់​ណាស់​ប៉ុន្ដែ​រឿង​​ចេះ​តែ​កើតមាន​ ដោយ​មិនមែន​រឿង​មាន​តែ​ខេត្ត​ព្រះសីហនុ​មួយ​ទេ»។
ការ​ថ្លែង​បែបនេះ​ ក្រោយពី​ មាន​ករណី​ជនជាតិ​ចិន​បាញ់​សម្លាប់​គ្នា​ នៅសង្កាត់​លេខ ៤ ​ក្រុង​ព្រះសីហនុ ​កាល ពី​ថ្ងៃទី ០៦ ​ខែ​ ឧសភា ​នៅក្នុង​រថយន្ត​ ១ ​គ្រឿង ហើយ​រុញ​ទម្លាក់​សាកសព​នៅ​កណ្តាល​ផ្លូវ ​ដោយ​មិនទាន់​ដឹងពី​មូលហេតុ។ ប៉ុន្ដែ​រយៈ​ពេល ​២ ​ម៉ោង​ក្រោយពី​ហេតុការណ៍​ ​​​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ចិន​ចំនួន ២ នាក់ ​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណីនេះ​ ហើយ​មន្ត្រី​ជំនាញ​កំពុង​តាម​រក​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។
លោក​ ជួន ណា​រិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ម្សិ​ល​​មិញ​បាន​ថ្លែងដែរថា ​ខណៈ​នេះសមត្ថកិច្ច​កំពុង​សាកសួរ​ជន​សង្ស័យ​ទាំង ២ នាក់ ​ដោយ​មិនទាន់​ដឹង​ពី​ពេលវេលា​ត្រូវ​បញ្ជូនទៅ​តុលាការ​ទេ ​ដើម្បី​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ប​ន្ថែ​ម និង​កំណត់​មូលហេតុ​នៃ​ការ​កើត​ទំនាស់ ​ហើយ​ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​នេះ។
លោក​បន្តថា ​នៅ​ខេត្ត​ព្រះសីហនុ​ ​លោក​បានដាក់​ចេញ​នូវ​វិធានការ​ក្ដៅ និង​មាន​ផែនការ​ត្រួតពិនិត្យ ​ក៏ដូចជា​ការ​គ្រប់​គ្រង​អាវុធជាតិផ្ទុះ​បាន​យ៉ាង​ល្អ។ ការងារ​គ្រប់គ្រង​អាវុធ​នេះ គឺ​ទាល់តែ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ទើប​សមត្ថកិច្ច​ដឹង​ពី​ប្រភព​អាវុធ​ចេញ​ពី​ប្រភព​ណា។
លោក​បញ្ជាក់ថា​៖ «ខ្ញុំ​គិតថា​ បញ្ហា​សុវត្ថិភាព​សន្ដិសុខ​នេះ គឺ​មិនមែនជា​រឿង​កើត​ហើយ​បាន​យើង​ធ្វើ​ទេ គឺ​យើង​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ជា​ប្រចាំ ហើយ​អនុវត្ត​វិធានការ និង​ច្បាប់​យ៉ាង​តឹងរឹុង​បំផុត។ ខ្ញុំ​ក៏មាន​ការ​សោកស្ដាយ​ដែរ ​ដែលមាន​បញ្ហា​នេះ​ ព្រោះនេះ​បញ្ហា​​ចន្លោះ​ប្រហោង​ ​យើង​ត្រូវ​ជំរុញ​បន្ថែម​ទៀត»។
លោក​ ស៊ឹង សែនករុណា​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកបាន​ថ្លែងថា​ លោក​មានការ​បារម្ភ​ខ្លាំង​ចំពោះ​សន្ដិសុខ​សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ និង​តំបន់​ដទៃ​ទៀត ដោយ​លោក​ចោទ​ជា​សំណួរថា​ នៅ​តាម​​ព្រលាន​យន្តហោះ​នីមួយៗ​មាន​​ការ​ត្រួតពិនិត្យ​តឹងរ៉ឹង ​ហេតុអ្វី​បានជា​ពួកគេ​ អាចដាក់​អាវុធ​តាម​ខ្លួន​បាន? ​ឬមួយ​ពួកគេ​មាន​ការ​ជួញដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់?
លោក​ថា​៖ «ខ្ញុំ​ជឿជាក់ថា ​បើ​សមត្ថកិច្ច​ឈ្លេចសួរ​ពី​ប្រភព​អាវុធ​ទាំងអស់ ​គឺ​ច្បាស់​ជា​ឃើញ​ឆាប់​តែម្ដង ​ប៉ុន្ដែ​ខ្ញុំ​ខ្លាច​តែ​ពួក​គាត់​បានដឹង​ហើយ​ តែ​ត្រូវ​ជួយ​លាក់បាំង​បន្ថែម ​ឬក៏​មាន​ជន​មានអំណាច​ និង​ឥទ្ធិពល​ខ្លាំង​នៅក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​​កាង​ពីក្រោយ ​អាហ្នឹង​ខ្ញុំ​យល់ថា​ វា​ក៏​នៅតែមាន​ការលំបាក​ដដែល​។ ដូច្នេះ ​គួរ​សម្អាត​អ្នក​នៅ​ពីក្រោយ​ខ្នង​ដែរ»។
លោក​ ករុណា បន្តថា ​ការស្វែងរក​ប្រភព​នៃ​អាវុធ​ហាក់​ដូចជា​​មិនសូវមាន​ការលំបាក​ទេ​ ប្រសិនបើ​មានការឃាត់ខ្លួន​ជន​ល្មើស​ដែល​កាន់កាប់​អាវុធ​នោះ ​សមត្ថកិច្ច​អាច​សួររក​ប្រភព​នៃ​ការផ្ដល់​អាវុធ ឬ​អ្នកដែល​ជួញដូរ ​និង​ធ្វើ​អាជីវកម្ម​លើ​អាវុធ​ទាំងនេះ​ ដើម្បី​កំណត់​អត្តសញ្ញាណ​ និង​ឈានទៅ​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ទៅ​តាម​នីតិវិធី​ច្បាប់៕

No comments :

Post a Comment