ក្រុងឡុងដ៍: នៅមុនសម័យផលិតម៉ាស៊ីនម៉ាស៊ូត និងអគ្គិសនី ទូក នាវា និងកប៉ាល់ដឹកទំនិញ នៅក្នុងបណ្ដាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប ដូចជា ហូឡង់ ចក្រភពអង់គ្លេស ព្រមទាំង ធ្លាយដល់បារាំង អាល្លឺម៉ង់ បែលហ្ស៊ិក សេះអូសទូកគឺជាទម្លាប់សាមញ្ញ។ សេះ និងជួនកាល លា និងសេះទេស នឹងដើរតាមខ្នងប្រឡាយទាញទូកតូចដោយផ្ទុកទំនិញ និងអ្នកដំណើរ។
អស់រយៈពេលជាច្រើនឆ្នាំ ទូកត្រូវបានទាញដោយប្រើកម្លាំងមនុស្ស ពីព្រោះត្រើយម្ខាងទន្លេជាច្រើនសុទ្ធតែជាសម្បត្ដិឯកជន និងមិនមានធ្វើផ្លូវសម្រាប់សត្វដើរឡើយ។ ដូច្នេះ បុរសៗនាំគ្នាអូសទូកតាមលទ្ធភាព។
ទម្លាប់ទាំងនេះត្រូវបានផ្លាស់ប្ដូររហូតដល់ចុងសតវត្សរ៍ទី ១៨ ដែលចក្រភពអង់គ្លេស ចាប់ផ្ដើមកសាងផ្លូវអូសទូកតាមដងទន្លេ និងប្រឡាយដែលអនុញ្ញាតឲ្យបុរសៗបំពេញភារកិច្ចជំនួសសត្វ។ មុនពេលនោះ សេះអូសទូកបានក្លាយជាទម្លាប់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ សំបុត្រ និងអីវ៉ាន់តិចតួចដ៏មានប្រសិទ្ធភាព។
ចាប់ពីឆ្នាំ ១៧៧០ ដល់ ១៨៣០ ចក្រភពអង់គ្លេស បានធ្វើការកសាងប្រឡាយជាច្រើនខ្សែ និងចាត់ទុកផ្លូវទឹកទាំងនោះជា «សករាជមាសរបស់ចក្រភពអង់គ្លេស»។
នៅប្រទេសហូឡង់ ដែលចរាចរណ៍តាមប្រឡាយទឹកពិតជាសំខាន់ សេះទាញទូកចាប់ផ្ដើមដំណើរការជាង ១ សតវត្សរ៍មុនចក្រភពអង់គ្លេស គឺនៅអំឡុងឆ្នាំ ១៦៣២។
ពេលរថភ្លើងចាប់កំណើត សេះអូសទូកអស់តម្លៃ តែប្រពៃណីនេះនៅបន្ដរស់ក្នុងនាមជាគោលដៅទេសចរណ៍នៅចក្រភពអង់គ្លេស៕HR
No comments :
Post a Comment