Translate

Popular

Wednesday, May 22, 2019

ភ្លៀងមួយមេធំក្នុងរាជធានីភ្នំពេញ លិចផ្លូវយ៉ាងខ្លាំង និងបាក់ដើមឈើអស់១ដើម ក្នុងខណ្ឌ៧មករា

No comments :

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ ភ្លៀងមួយមេធំ​បានបង្អុលធ្លាក់យ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ បណ្តាលឲ្យផ្លូវក្នុងរាជធានីភ្នំពេញមួយចំនួន ត្រូវបានជន់លិចខ្លាំង រហូតមានម៉ូតូខ្លះបានរលត់ មិនអាចបន្តដំណើរទៅមុខទៀតបាន និងមានដើមឈើមួយចំនួន ត្រូវបានខ្យល់បោកបក់ បណ្តាលបាក់ផងដែរ តែសំណាង នៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករបួសអ្វីនោះទេ។
ជាក់ស្តែងនៅចំណុចផ្លូវឧកញ៉ា ទេព ផន កែងផ្លូវម្តុំផ្សារដេប៉ូ ជាពិសេសនៅចំណុចស្តុបផ្សារដេប៉ូតែម្តង ត្រូវបានទឹកជន់លិចយ៉ាងខ្លាំង ។ ចំណែកនៅចំណុចផ្លូវ២១៥ ឯណោះវិញ ត្រូវបានខ្យល់បោកបក់រលំដើមឈើមួយដើមផងដែរ ។
សូមទស្សនាសេចក្តីរាយការណ៍ផ្ទាល់ពីលោក សុវណ្ណ រិទ្ធី អគ្គនាយកTVFB ៖


No comments :

Post a Comment