ក្រុងប្រាទីស្លាវ៉ា: ជំនួសឲ្យឈើ ឬឥដ្ឋ និងម៉ាប ផ្ទះសក្ការៈដ៏ត្រជាក់នេះ ចំទើតលើទីទួលនៃជួរភ្នំទឹកកក High Tatra Mountains ត្រូវបានកសាងឡើងពីផ្ទាំងទឹកកកគ្រីស្ដាល់ថ្លាធំៗ។
ស្ថិតនៅកម្ពស់ ១២៨៥ ម៉ែត្រលើនីវ៉ូ ព្រះវិហារចម្លង Saint Peter's Basilica ពីទីក្រុងរ៉ូមមានកម្ពស់ខ្ពស់ជាងព្រះវិហារស្លូវ៉ាគីទាំង ៤១៥៨ គ្រិស្ដស្ថានដោយជាងពាក់កណ្ដាលជាកាតូលិករ៉ូម៉ាំង។
តាំងពីឆ្នាំ ២០១៣ ជាងចម្លាក់ទឹកកកបានមកប្រមូលផ្ដុំគ្នាក្នុងភូមិ Hrebienok នៅតំបន់ភ្នំ High Tatra រៀងរាល់រដូវរងា ដើម្បីកសាងព្រះវិហារទឹកកកតាត្រា ឬព្រះវិហារចម្លងដ៏ល្បីល្បាញដោយប្រើតែដុំទឹកកកថ្លាដូចគ្រីស្ដាល់។ ឆ្នាំនេះវាជាព្រះវិហារវ៉ាទីកង់សតវត្សរ៍ទី ១៦ កម្ពស់ ១១ ម៉ែត្ររចនាស្លាបកន្លះរង្វង់ចំនួន ២ នៃសសរស្ដម្ភរបស់វិចិត្រករ បែរនីនី។
ភ្ញៀវទេសចរ ២៥ ម៉ឺននាក់កាលពីឆ្នាំមុនបានចំណាយពេលឡើងភ្នំដើម្បីទស្សនាព្រះវិហារទឹកកកចម្លងពីព្រះវិហារខ្ពស់ Sagrada Familia នៃក្រុងបាសេឡូណា។
ជាងចម្លាក់ ១៦ នាក់មកពីស្លូវ៉ាគីសាធារណរដ្ឋឆែក ប៉ូឡូញ វែលស៍ និងសហរដ្ឋអាមេរិកបានពួតដៃគ្នាចំណាយពេល ១២ ម៉ោងក្នុង ១ ថ្ងៃរយៈពេល ១ ខែដើម្បីរចនាព្រះវិហារទឹកកកនាឆ្នាំនេះ។
សម្ភារអគារដោយប្រើផ្ទាំងទឹកកក ១៨៨០ ដុំទម្ងន់សរុប ២២៥ តោនត្រូវបាននាំចូលពីប្រទេសប៉ូឡូញជិតខាង និងរក្សាឲ្យកកល្អដោយប្រព័ន្ធម៉ាស៊ីនទឹកកក ដើម្បីធានារក្សាសីតុណ្ហភាព -១០ អង្សាសេ។
ការទស្សនាព្រះវិហារទឹកកកមិនតម្រូវឲ្យបង់ប្រាក់នោះទេ។
វាត្រូវបានផ្ដល់មូលនិធិដោយអង្គភាពទេសចរណ៍ តាត្រា ក្រសួងដឹកជញ្ជូន និងសំណង់ និងភាគីពាក់ព័ន្ធដទៃទៀត៕ HR
www.postkhmer.com
No comments :
Post a Comment