Tuesday, May 28, 2019
តុលាការ ចេញដីកាចាប់ខ្លួនអនុប្រធាន Samsung
ឡូហ្គោ Samsung នៅលើអគារខ្ពស់ក្នុងក្រុងសេអ៊ូល។ |
ក្រុងសេអ៊ូលៈ តុលាការកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍បានអនុម័តដីកាចាប់ខ្លួនអនុប្រធានក្រុមហ៊ុន Samsung Electronics ចំនួន ២ នាក់ ជុំវិញរឿងអាស្រូវគណនី ប៉ុន្តែបានច្រានចោលដីកាមួយ ដើម្បីចាប់ខ្លួនប្រធានក្រុមហ៊ុនឱសថរបស់ក្រុមហ៊ុន Samsung Group។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។
ទីភ្នាក់ងារព័ត៌មាននេះបានរាយការណ៍ថា តុលាការកូរ៉េ (Central District Court) ក្នុងទីក្រុងសេអ៊ូល បានឲ្យដឹងថា៖ «មានឱកាសសម្រាប់ការតតាំងគ្នា» ជុំវិញករណីតួនាទីស្នូលដែលត្រូវបានចោទប្រកាន់របស់លោក Kim Tae-han អគ្គនាយកក្រុមហ៊ុន Samsung BioLogics ក្នុងសំណុំរឿងកម្ទេចភ័ស្តុតាងក្នុងឆ្នាំ ២០១៥។
ក្រុមហ៊ុន Samsung BioLogics ដែលជាក្រុមហ៊ុនផលិតឱសថតាមកិច្ចសន្យា គឺជាក្រុមហ៊ុនធំទី៣ ក្នុងពិភពលោកក្នុងវិស័យនេះបើគិតតាមចំណែកទីផ្សារ និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានតម្លៃបំផុតចំនួន ១០ របស់កូរ៉េខាងត្បូង។
កាលពីខែវិច្ឆិកាឆ្នាំមុន គណៈកម្មការសេវាហិរញ្ញវត្ថុ (FSC) របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងអ៊ីនជុននេះ បានរំលោភបំពានវិធានគណនី «ដោយចេតនា» ក្នុងឆ្នាំ ២០១៥ ពោលគឺមួយឆ្នាំមុនពេលក្រុមហ៊ុននេះបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង តាមរយៈការបំប៉ោងតម្លៃរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួន។
បន្ទាប់ពីខាតបង់ជាច្រើនឆ្នាំ ក្រុមហ៊ុន Samsung BioLogics បានផ្លាស់ប្តូរវិធីសាស្រ្តគណនាតម្លៃភាគហ៊ុនចំនួន ៨៥ ភាគរយរបស់ខ្លួនក្នុងក្រុមហ៊ុន Samsung Bioepis ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយផ្សេងទៀតរបស់ក្រុមហ៊ុន Samsung Group ដោយបង្កើនតម្លៃរបស់ក្រុមហ៊ុននេះចំនួន ៤,៥ ពាន់ពាន់លានវ៉ុន (បច្ចុប្បន្នស្មើ ៣,៨ ពាន់លានដុល្លារ) និងបានបណ្តាលឲ្យក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញចំនួន ១,៩ ពាន់ពាន់លានវ៉ុន។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ទៀតថា ទាក់ទងនឹងរឿងអាស្រូវនេះ តុលាការកូរ៉េបានអនុម័តដីកាចាប់ខ្លួនអនុប្រធានរបស់ក្រុមហ៊ុន Samsung Electronics ចំនួន ២ នាក់ ពីបទចោទប្រកាន់ថា បានបំផ្លាញ និងក្លែងបន្លំភ័ស្តុតាង៕ AFP/KC
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment