Translate

Popular

Tuesday, June 4, 2019

ការ​ស្ទង់​មតិៈ សេដ្ឋកិច្ច​អាមេរិក ​នឹង​ដើរ​ថយ​ក្រោយ

No comments :
លោក ​ដូណាល់ ត្រាំ ឡើង​យន្តហោះ​ទៅ​ប្រទេស អង់គ្លេស កាល​ពី​ថ្ងៃ​ចន្ទ។ រូបថត AFP
ក្រុង​វ៉ាស៊ីនតោនៈ ​ការ​ខ្វែង​គំនិត​គ្នា​អំពី​ការ​ដើរ​ថយ​ក្រោយ​នៃ​​សេដ្ឋកិច្ច​​អាមេរិក​​នៅ​ឆ្នាំ​ក្រោយ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ជាមួយ​​កំណើន​ការ​គាំពារ​និយម ​ដែល​បន្ត​បង្ក​ឲ្យ​មាន​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​។​
អ្នក​ឆ្លើយ​សំណួរ​ស្ទើរ​តែ​ទាំង​អស់​ចំពោះ​ការ​ស្ទង់មតិ​​​ប្រចាំ​ត្រីមាស​នេះ​ ពី​សមាគម​ជាតិ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ បាន​ព្យាករ​​​កំណើន​ថា​នឹង​ដើរ​ថយ​ក្រោយ​​​នៅ​ឆ្នាំ ​២០១៩ ប៉ុន្តែ​ភាព​​មិន​ច្បាស់​លាស់​ពី​ហានិភ័យ​​នៅ​មាន​តិច​បំផុត​​ចំពោះ​ចក្ខុវិស័យ​​របស់​ពួក​គេ​។​
ប៉ុន្តែ​ការ​ស្ទង់​មតិ​​ក្នុង​ចំណោម​​​ក្រុម​អ្នក​ព្យាករ​សេដ្ឋកិច្ច ​៥៣ ​រូប មក​ពី​​ក្រុមហ៊ុន​អាមេរិក ​និង​សាកលវិទ្យាល័យ​សំខាន់ៗ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆមាស​ទី១​ ខែ​ឧសភា ​ខណៈ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​ប្រទេស ​ចិន​ បាន​ប្រែក្លាយ​ជា​អាក្រក់​ខ្លាំង​។
លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ បាន​ព្រមាន​ថា ​នឹង​​ហូត​ពន្ធ​​នាំចូល​ថ្មី​​លើ​​ប្រទេស​ ​ម៉ិកស៊ិក​ លើ​បញ្ហា​ជន​អន្តោប្រវេស​​ ​ចំនួន ​៥ ​ភាគរយ ​ហើយ​ក្រោយ​មក​ក៏​បាន​បង្កើន​​យ៉ាង​រហ័ស​​ដល់ ​២៥ ​ភាគរយ​។​
លោក ​Gregory ​Daco ​នៅ​ក្រុមហ៊ុន​ Oxford Economics ​ដែល​បាន​ដឹកនាំ​ការ​ស្ទង់មតិ​នេះ​​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​នេះ​ថា៖ «​គោល​នយោបាយ​គាំពារ​ពាណិជ្ជកម្ម​ដែល​កើន​ឡើង​ត្រូវ​បាន​ចាត់​ទុក​ជា​ហានិភ័យ​ធ្លាក់​ចុះ​ដ៏​សំខាន់​ចំពោះ​​កំណើន​សេដ្ឋកិច្ច ​ដោយ​អ្នក​ឆ្លើយ​សំណួរ​ភាគ​ច្រើន ​ដោយសារ​តែ​សម្ពាធ​​ទីផ្សារ​ហិរញ្ញវត្ថុ ​និង​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក»​។​
លោក​ថ្លែង​ថា​៖ «​ហានិភ័យ​ដំណើរ​ថយ​ក្រោយ​នៃ​​សេដ្ឋកិច្ច​ត្រូវ​បាន​ឃ្លាំមើល​មាន​កម្រិត​ទាប​​ក្នុង​រយៈពេល​ខ្លី​ ប៉ុន្តែ​នឹង​កើន​ឡើង​យ៉ាង​រហ័ស​ក្នុង​ឆ្នាំ ​២០២០​»។​
ការ​ស្ទង់មតិ​បង្ហាញ​ថា​ ចំនួន ​៦០ ​ភាគរយ​ ​គឺ​សេដ្ឋកិច្ច​នឹង​ដើរ​ថយ​ក្រោយ​មុន​ដំណាច់​ឆ្នាំ ​២០២០ ​​កើន​ឡើង​ជិត ​២ ដង ​​ពី​ចំនួន​ ៣៥ ​ភាគរយ ​ដែល​បាន​ព្យាករ​នៅ​ក្នុង​ការ​​ស្ទង់មតិ​កាល​ពី​ ​៣ ខែ​កន្លង​មក​។​
ជិត ​៩០ ​ភាគរយ ​នៃ​អ្នក​ឆ្លើយ​សំណួរ​​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​បាន​កាត់​បន្ថយ​ការ​ព្យាករ​កំណើន​របស់​ពួក​គេ​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ដោយសារ​តែ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​អាមេរិក ​ដែល​​បាន​ជាប់​​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​ដៃគូ​របស់​ខ្លួន​​សំខាន់ៗ​ទាំង​អស់​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ការ​ស្ទង់មតិ​ជារួម​សម្រាប់​ឆ្នាំ​នេះ​ និង​ឆ្នាំ​ក្រោយ​គឺ​ខ្ពស់​​បន្តិច​ជាង​ការ​​ស្ទង់មតិ​លើក​មុន​។​
ពេល​នេះ​ក្រុម​វិនិច្ឆ័យ​​រំពឹង​​ថា កំណើន​​ផលិតផល​​ក្នុង​ស្រុក​សរុប (GDP)​ នឹង​ធ្លាក់ចុះ​​​មក​​នៅ​​ត្រឹម​ ២,៦​ ភាគរយ​ នៅ​ឆ្នាំ​នេះ​ និង​ ២,១​ ភាគរយ​ ត្រឹម​​ឆ្នាំ​ក្រោយ​ ធៀប​នឹង​ ២,៩ ​ភាគរយ​ កា​ល​ពី​ចុង​​ឆ្នាំ ២០១៨​៕​ AFP/LA​

No comments :

Post a Comment