Translate

Popular

Monday, June 3, 2019

កូរ៉េ​ខាង​ត្បូង និង​ចិន ព្រមព្រៀង​ជំរុញ​ឲ្យ​មានចំណង​​ទំនាក់​ទំនង​ផ្នែក​ការពារ​ជាតិ​ជា​យុទ្ធសាស្ត្រ​

No comments :
រដ្ឋមន្ត្រី​​​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង លោក Jeong Kyeong-doo (ឆ្វេង) ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក​ឧត្តមសេនីយ៍ Wei Fenghe។ Yonhap
ក្រុង​សិង្ហបុរីៈ ​ក្រសួង​ការពារ​ជាតិ​នៃ​ក្រុង​សេអ៊ូល​ បាន​​​ថ្លែង​កាល​ពី​​ថ្ងៃ​សៅរ៍​ថា ​ប្រមុខ​ការពារ​ជាតិ​នៃ​ប្រទេស ​កូរ៉េ​​ខាង​ត្បូង ​និង​ចិន​ បាន​ឯកភាព​គ្នា​ ​ដើម្បី​ជំរុញ​ឲ្យ​មាន​វិធានការ​ផ្សេងៗ​ នៅ​ក្នុង​នោះ​មាន​ការ​បង្កើត​លេខ​ទូរស័ព្ទ​បន្ទាន់​​សម្រាប់​​យោធា ​ដើម្បី​ផ្តល់​សេចក្តី​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ការ​ដោះដូរ​ និង​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​។​
រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ លោក ​Jeong Kyeong-doo ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ លោក​ឧត្តមសេនីយ៍​ Wei Fenghe ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នៅ​ក្នុង​ជំនួប​មួយ​ បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្រៅ​សង្វៀន​ជំនួប​សន្តិសុខ​អាស៊ី​ ដែល​ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ថា​ជា​ជំនួប​​ពិភាក្សា​ នៅ សណ្ឋាគារ ​Shangri-La Dialogue នៅ​ប្រទេស ​សិង្ហបុរី​។​
យោង​តាម​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ​បាន​ឲ្យ​ដឹង​ថា ​នៅ​អំឡុង​ពេល​កិច្ច​ពិភាក្សា​នោះ​ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង ​២ ​បាន​ចែក​រំលែក​តម្រូវ​ការ​ចាំបាច់ ​ដើម្បី​ជំរុញ​ឲ្យ​មាន​ ​«​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ​» សម្រាប់​សន្តិភាព​​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ខណៈ​ដែល​មាន​ការ​ព្រមព្រៀង​ថា​ ​ដែល​តួនាទី​ស្ថាបនា របស់​ចិន​ គឺ​មាន​សារៈសំខាន់​ នៅ​ក្នុង​ការ​ឈាន​​ទៅ​ដល់​ការ​លុប​​​បំបាត់​​នុយក្លេអ៊ែរ​ ​និង​សន្តិភាព​យូរ​អង្វែង​នៅ​ឧបទ្វីប​កូរ៉េ​៕​ Yonhap/SK

No comments :

Post a Comment