Translate

Popular

Monday, June 3, 2019

ផ្ទុះ​​រោងចក្រ​ផលិត​គ្រឿង​ផ្ទុះ​នៅ​រុស្ស៊ី បណ្តាល​ឲ្យ​មនុស្ស ​៧៩ នាក់​រង​របួស អគារ​ជិត ​២០០ ​ខ្នង ​​ត្រូវ​បំផ្លាញ​

No comments :
រថយន្ត​សាមុយ​ជា​ច្រើន​គ្រឿង ​រង់ចាំ​ដឹក​ក្រុម​អ្នក​រង​របួស​ទៅ​មន្ទីរពេទ្យ​។ AFP
ក្រុង​ម៉ូស្គូៈ ​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ថា ​ផ្ទុះ​រោងចក្រ​ផលិត​គ្រឿង​ផ្ទុះ​ដ៏​សំខាន់​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​​នៃ​ប្រទេស ​រុស្ស៊ី ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​បណ្តាល​ឲ្យ​មនុស្ស ​៧៩​ នាក់​រង​របួស​ និង​អគារ​ជិត ​២០០ ​ខ្នង ​នៅ​ក្បែរ​នោះ​រង​​ការ​ខូចខាត​​ទាំង​ស្រុង​។​
ការ​ផ្ទុះ​នោះ ​បាន​កើត​ឡើង​នៅ​រោងចក្រ ​«​Kristall»​ នៅ​ក្រុង​ Dzerzhinsk ​​មាន​ចម្ងាយ​ប្រហែល ​៤០០ ​គីឡូ​ម៉ែត្រ​ពី​ក្រុង​ម៉ូស្គូ​ភាគ​ខាង​កើត​ នៅ​ក្នុង​តំបន់​ Nizhny ​Novgorod ​នោះ​។​
មន្ត្រី​ក្រសួង​សុខាភិបាល​ប្រចាំ​តំបន់​ម្នាក់​ ​ដក​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ TASS​ ដោយ​បាន​​និយាយ​ថា​ មនុស្ស​ចំនួន ​៧៩ ​នាក់ ​បាន​រង​របួស​ស្រាល។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ ក្រសួង​សុខាភិបាល​ បាន​និយាយ​ថា​៖ «​យោង​តាម​ព័ត៌មាន​ចុង​ក្រោយ​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស ​៧៩ ​នាក់់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ក្រោយ​ពី​ការ​ផ្ទុះ​នៅ​រោងចក្រ​ Kristall ​នោះ ​ដែល​មាន​កម្មករ ​៣៨ ​នាក់ ​និង​អ្នក​ស្រុក​ ​៤១ ​នាក់​ មិន​មាន​ក្មេង​នៅ​ក្នុង​ចំណោម​អ្នក​រង​របួស​ទាំង​នោះ​ទេ​»។​
ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​​​មន្ទីរពេទ្យ ប៉ុន្តែ​​​របួស​មិន​គំរាម​កំហែង​ដល់​ជីវិត​​ទេ៕​ AFP/SK

No comments :

Post a Comment