Translate

Popular

Monday, June 3, 2019

ត្រាំ បញ្ចេះ​អង់គ្លេស​កុំ​បង់​លុយ​ឲ្យ​ EU ក្នុង​កិច្ច​ព្រមព្រៀង Brexit

No comments :

ក្រុង​ឡុងដ៍ៈ ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ​ បាន​បញ្ចេះ​អង់គ្លេស​​ឲ្យ​​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ (Brexi​t​) ​ដោយ​មិន​បាច់​មាន​កិច្ច​ព្រមព្រៀង ​និង​មិន​​បាច់​បង់​ប្រាក់ ​៣៩​ ពាន់ លាន​ផោន​ ​(៥០​ពាន់​លាន​ដុល្លារ) ​ពី​ការ​ចាកចេញ​​នេះ​ទេ​។
ការ​អត្ថាធិប្បាយ​ដោយ​មេ​ដឹកនាំ​ដែល​​និយាយ​មិន​សំចៃ​មាត់​​របស់​អាមេរិក​រូប​នេះ ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​លោក​​បាន​ប្រាប់​កាសែត ​The Sun ​ថា ​លោក​បាន​​គិត​ថា ​លោក Boris Johnson អតីត​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ដ្រី ​«ដ៏អស្ចារ្យ​»​ មួយ​រូប ​ដើម្បី​ទទួល​តំណែង​ពី​​លោក​ស្រី ​ថេរ៉ាសា ​ម៉េ​ ដែល​នឹង​​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី ​៧ ខែ​មិថុនា​ បន្ទាប់​ពី​ការ​បរាជ័យ​​ក្នុង​ការ​ទទួល​​បាន​ឯកសារ​ចាកចេញ​ពី​ EU របស់​លោក​ស្រី​តាមរយៈ​សភា​។​
លោក ​ត្រាំ ​នឹង​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល ​៣ ​ថ្ងៃ ​ទៅ​កាន់​​ចក្រភព​អង់គ្លេស​ចាប់​ពី​ថ្ងៃ​ចន្ទ ​ក្នុង​អំឡុង​ដែល​​លោក​នឹង​ជួប​ម្ចាស់​​ក្សត្រី ​Queen ​Elizabeth II និង​ជួប​ជាមួយ​លោក​ស្រី​ ម៉េ​។​
នៅ​ក្នុង​បទសម្ភាស​របស់​លោក​ជាមួយ​​កាសែត​ The Sunday Times ​លោក​​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​ចក្រភព​អង់គ្លេស​ ត្រូវ​អនុវត្ត​តាម​សៀវភៅ​គ្រប់គ្រង​របស់​លោក​ក្នុង​ការ​ចរចា​កិច្ច​ព្រមព្រៀង​ នៅ​ពេល​ប្រទេស​នេះ​បាន​ឈាន​ដល់​ការ​ធ្វើ ​Brexit។​
លោក​ថ្លែង​ថា​៖ «​​ប្រសិន​បើ​ពួក​គេ​មិន​​ទទួល​បាន​អ្វី​ដែល​ពួក​គេ​ចង់​បាន​ ខ្ញុំ​​នឹង​​ដើរ​ចេញ ​ប្រសិន​បើ​អ្នក​មិន​ទទួល​​​បាន​​កិច្ច​ព្រមព្រៀង​ដែល​អ្នក​ចង់​ ប្រសិន​បើ​អ្នក​​មិន​ទទួល​បាន​កិច្ច​ព្រមព្រៀង​ស្មើភាព​មួយ​នៅ​ពេល​នោះ​អ្នក​ដើរ​ចេញ​»។​
តាម​ច្បាប់​ចាកចេញ​នេះ ​ការ​ទទួល​ខុស​ត្រូវ​របស់​ចក្រភព​អង់គ្លេស ​គឺ​ត្រូវ​បង់​ប្រាក់​ដើម្បី​ចាកចេញ​ពី​ប្លុក​សេដ្ឋកិច្ច ​និង​​នយោបាយ​មួយ ​។ លោក​ ត្រាំ ​បាន​ប្រាប់​កាសែត​នេះ​ថា​៖ «​ប្រសិន​បើ​ខ្ញុំ​ជា​ពួក​គេ​ ខ្ញុំ​នឹង​មិន​បង់​ប្រាក់ ​៥០ ​ពាន់​លាន​ដុល្លារ​នោះ​ទេ​។ នោះ​គឺ​ជា​ខ្ញុំ។ ខ្ញុំ​នឹង​មិន​បង់​ប្រាក់​ ដែល​មាន​ចំនួន​ច្រើន​បំផុត​​នោះ​ទេ​»។​
ប្រធានាធិបតី​អាមេរិក​ ដែល​មាន​មោទនភាព​ពី​ឥទ្ធិពល​ផ្នែក​រំខាន​របស់​លោក ​លើ​​នយោបាយ​​នៅ​អាមេរិក និង​បរទេស​ ក៏​បាន​ឲ្យ​ដឹង​ថា លោក Nigel Farage ក៏​​ប្រឆាំង​នឹង​ EU​ និង​​ជា​អ្នក​នយោបាយ​ប្រជានិយម​របស់​​ចក្រភព​អង់គ្លេស​ ​​ជា​ប្រធាន​គណបក្ស​ Brexit Party គួរ​ចូលរួម​ក្នុង​​ការ​ចរចា​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។
លោក​ ត្រាំ ​បាន​ថ្លែង​ថា៖ «​លោក​ គឺ​ជា​មនុស្ស​វៃ​​ឆ្លាត​បំផុត​មួយ​រូប​» ជាមួយ​នឹង​ «​​ការ​ផ្ដល់​ជូន​​ជា​ច្រើន​» ទោះ​បីជា​​លោក​បាន​ទទួល​ស្គាល់​ថា​ អាជ្ញាធរ​ចក្រភព​អង់គ្លេស​ «​នឹង​មិន​ស្នើ​រូប​​​លោក​​ក៏​ដោយ​»៕ AFP/LA

No comments :

Post a Comment