Translate

Popular

Monday, June 3, 2019

ចិន ​ដំឡើង​ពន្ធ​​លើ​​​ទំនិញ​នាំចូល​ពី​អាមេរិក​​​​​តម្លៃ ៦០​ ​ពាន់​​​លាន​​ដុល្លារ​

No comments :
ប្រទេស ​ចិន កាល​ពី​ថ្ងៃ​សៅរ៍​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​​តម្លៃ​ ៦០ ​ពាន់​លាន​ដុល្លារ ជាការសងសឹកនឹងអាមេរិចដែលបាន​ដំឡើង​​​ពន្ធ​លើ​ទំនិញ​​​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​។ AFP
ក្រុង​ប៉េកាំងៈ ប្រទេស ​ចិន កាល​ពី​ថ្ងៃ​សៅរ៍​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ប្រទេស​នេះ​ត្រៀម​ខ្លួន​ដាក់​បង្ហាញ​បញ្ជី​ខ្មៅ​មួយ​ដែល​ចុះ​ឈ្មោះ​ក្រុមហ៊ុន​បរទេស​ «ដែល​មិន​អាច​ទុក​ចិត្ត​បាន» ដែល​​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ធ្វើ​ឡើង​​ក្នុង​បំណង​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​អាមេរិក និង​បរទេស​​​ដែល​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន Huawei។
វិធានការ​របស់​ទីក្រុង​ប៉េកាំង​នេះ​បាន​​វាយ​ប្រហារ​ទៅ​លើ​ទំនិញ​របស់​អាមេរិក​តម្លៃ ៦០ ពាន់​លានដុល្លារ ​ជាមួ​យ​នឹង​ពន្ធ​ទណ្ឌកម្ម​ថ្មី​នេះ​ដែល​ត្រូវ​បាន​ដក​ហូត​លើ​ទំនិញ​នានា​​ក្នុង​ពី​អត្រា​ ៥ ដល់ ២៥ ភាគរយ និង​បាន​កើត​មាន​ឡើង​ជា​ការ​សងសឹក​ទៅ​​នឹង​ទីក្រុង​វ៉ាស៊ីនតោន ​ដែល​បាន​ដំឡើង​​​ពន្ធ​ដល់ ២៥ ភាគរយ ​លើ​ទំនិញ​​​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​។
ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​​បាន​ចាប់​ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន​ជា​ថ្មី​កាល​ពី​ខែ​មុន នៅ​ពេល​ដែល​ការ​ចរចា​ពាណិជ្ជកម្ម​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ណាមួយ ដោយ​ក្រុម​អ្នក​ចរចា​អាមេរិក​បាន​ចោទ​ប្រកាន់​​ក្រុម​អ្នក​ចរចា​ចិន​ថា​ បាន​ខកខាន​មិន​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​កន្លង​មក។
ប្រទេស​ទាំង ​២ បាន​ដក​​​ហូត​ពន្ធ​​​​លើ​ទំនិញ​ទ្វេ​ភាគី​តម្លៃ ៣៦០ ពាន់​លាន​ដុល្លារ ​រហូត​មក​ដល់​ពេល​នេះ។
សង្គ្រាម​ពន្ធ​សង​សឹក​ទៅ​វិញ​ទៅ​មក​នេះ បាន​ឡើង​កម្តៅ​ទៅ​មួយ​កម្រិត​ទៀត ដោយ​ក្នុង​រយៈពេល​​ប៉ុន្មាន​សប្តាហ៍​​ថ្មី​ៗ​នេះ អាមេរិក​បាន​ដាក់​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ទៅ​ក្នុង​បញ្ជី​ខ្មៅ​ដោយ​លើក​ឡើង​ពី​ក្តី​បារម្ភ​សន្តិសុខ​ជាតិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មហិច្ឆតា​ពិភព​លោក​របស់​ក្រុមហ៊ុន​នេះ។
ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាល​ពី​ថ្ងៃ​ទី ​១៦ ខែ​ឧសភា បាន​ដាក់​ក្រុមហ៊ុន Huawei ទៅ​ក្នុង​ «បញ្ជី​អង្គភាព» ដោយសារ​ហេតុផល​សន្តិសុខ​ជាតិ​ពោល ​គឺជា​វិធានការ​មួយ​ដែល​ទប់ស្កាត់​ក្រុមហ៊ុន​នេះ​មិន​ឲ្យ​មាន​លទ្ធភាព​​ទទួល​បាន​គ្រឿង​ផ្គុំ​ដែល​ផលិត​នៅ​អាមេរិក​ដែល​ក្រុមហ៊ុន​ត្រូវ​ការ​សម្រាប់​ដំឡើង​ឧបករណ៍​របស់​ខ្លួន។
ដោយ​វាយ​ប្រហារ​តប​វិញ ក្រសួង​ពាណិជ្ជកម្ម​ចិន​​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​ចេញ​ផ្សាយ​បញ្ជី​ផ្ទាល់​របស់​ខ្លួន​មួយ ឈ្មោះ​ថា «អង្គភាព​ដែល​មិន​ទុក​ចិត្ត​បាន» ដែល​រំលោភ​កិច្ច​សន្យា​ពាណិជ្ជកម្ម និង​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ចិន៕ AFP/KC

No comments :

Post a Comment