Translate

Popular

Monday, June 3, 2019

កសមុទ្រ​ប្រែ​ជា​ក្រហមឆ្អៅ​ ក្នុង​ថ្ងៃបុណ្យ​សត្ដឃាត​បាឡែន​រាប់រយ​ក្បាល

No comments :
ទឹកសមុទ្រ​ក្រហម​ច្រាល​ក្នុង​ថ្ងៃ​ប្រល័យ​ជីវិត​បាឡែន ៨០០ ក្បាល​។ រូបថត AFP
ក្រុងថូសន: បាឡែន​គឺជា​សត្វ​រងគ្រោះ​ពី​ការប្រមាញ់​ដែល​ក្រុម​ប្រជានេសាទ​បាន​ពន្លះ​សាច់​បាឡែន​ពីឡុត (Pilot Whale) ជាច្រើន​ក្បាល​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ប្រពៃណី​អាយុកាល​ ១ ​សតវត្សរ៍​។
រូបភាព​ដ៏គួរ​ឲ្យ​ព្រឺព្រួច​បាន​បង្ហាញ​ពី​ហ្វូង​បាឡែន​ដែល​គ្មាន​អ្នក​ខ្វល់​ពី​សុខទុក្ខ​ដេក​រដូករណែល​លើ​ឆ្នេរ ក្រោយពី​ត្រូវ​បាន​កាត់ និង​អូស​តាម​ដង​ឆ្នេរ​នៃ​ទីក្រុង​ថូសន ប្រទេស ហ្វារ៉ូ អាយលែនស៍ ជា​រដ្ឋ​ឯករាជ្យ​នៃ​រាជាណាចក្រ​ដាណឺម៉ាក​។
ការប្រមាញ់​បាឡែន​មាន​ប្រពៃណី ១ ​សតវត្សរ៍​លើ​ប្រជុំ​កោះ ហើយ​អ្នកភូមិ​នាំគ្នា​ឈរ​មើល​ក្រុម​ប្រជា​នេសាទ​ពន្លះសាច់​ពួកវា​កាលពី​សប្ដាហ៍​មុន​។
បាឡែន​ពីឡុត រមែង​ហែល​កាត់​តំបន់​ដាច់​ស្រយាល​នៃ​ដែន​កោះ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​អៀរឡង់​មុន​ពេល​ប្រជានេសាទ​ប្រមាញ់​ដាក់​ទូក​។ បន្ទាប់មក​ពួកវា​ត្រូវ​បាន​ទាញ​មក​ទឹក​រាក់​ក្បែរ​ឆ្នេរ ជា​ទី​ដែល​ពួកវា​ត្រូវ​បាន​ពន្លះ​យក​សាច់​។
រូបភាព​ទាំងនេះ​បាន​បង្ហាញ​ពី​ប្រជានេសាទ​ដើរ​ជុំវិញ​ខ្មោច​បាឡែន ខណៈ​ពួកវា​ត្រូវ​បាន​ទាញ​ឡើងគោក​។ បាឡែន​ពីឡុត​ជិត ១០ ម៉ឺន​ក្បាល​បាន​ហែល​មក​ក្បែរ​ប្រជុំ​កោះ​ហ្វារ៉ូ អាយលែនស៍ រៀងរាល់​ឆ្នាំ​។
គេ​ជឿ​ថា បាឡែន​ប្រមាណ ៨០០ ក្បាល​ត្រូវ​បាន​សម្លាប់​ក្នុង​ការប្រមាញ់​ប្រចាំ​ឆ្នាំ​។ គ្រប់​អ្នកប្រមាញ់​ទាំងអស់​សុទ្ធ​តែ​សុំ​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។
អង្គការ Blue Planet Society បាន​រិះគន់​ការធ្វើ​សត្ដឃាត​នេះ និង​បាន​និយាយ​ថា​សត្វ​ត្រូវ​បាន​សម្លាប់​យ៉ាង​សាហាវ​ព្រៃផ្សៃ​។
ប្រជុំ​កោះ ហ្វារ៉ូ ជា​ទឹកដី​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​។ ទាំង​បាឡែន​ពីឡុត និង​ដូហ្វីន​ខ្លួន​ពពាល​ត្រូវ​បាន​អភិរក្ស​នៅ​តំបន់​អឺរ៉ុប​៕ HR

No comments :

Post a Comment