Monday, June 3, 2019
តើសមាជិកគ្រួសារយកទ្រព្យក្នុងផ្ទះ ចាត់ទុកថាលួចឬទេ?
លោក ឡោ គឹមហ្គិច សមាជិកក្រុមមេធាវីអាស៊ាន-អន្តរជាតិ ។ |
ការរស់នៅក្នុងសហគមន៍ឬក្នុងសង្គមគ្រួសារ គេតែងជួបប្រទះជារឿយៗនូវបញ្ហាការយកទ្រព្យដោយអ្នកដទៃឬដោយសមាជិកនៅក្នុងគ្រួសារនោះ។ប៉ុន្តែអំពើយកទ្រព្យសម្បត្តិរបស់អ្នកដទៃតើត្រូវមានទោសបែបណា ហើយចំពោះអ្នកប្រព្រឹត្តជាសមាជិកគ្រួសាវិញតើត្រូវមានទោសដែរទេ?ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ឡោ គីមហ្គិច នៃក្រុមមេធាវីអាស៊ាន-អន្តរជាតិ ដែលមានអាសយដ្ឋានផ្ទះលេខ ១៦R ផ្លូវ ២៥២ សង្កាត់ចតុមុខដែលមានខ្លឹមសារដូចខាងក្រោម ៖
តើអ្វីទៅជាអំពើលួច ហើយអំពើលួចនេះមានត្រូវផ្តន្ទាទោសដែរទេ?
អំពើលួចមានន័យថា នរណាម្នាក់យកអ្វីមួយជារបស់យើងដែលមានន័យថាជាទ្រព្យសម្បត្តិឬជាកម្មសិទ្ធិផ្តាច់មុខរបស់នរណាម្នាក់។ដូច្នេះបើនរណាម្នាក់យកអ្វីមួយរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតមានន័យថាលួច។
យោងមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌចែងថា អំពើលួចគឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិឬវត្ថុតាងឲ្យផ្សេងៗទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
បើអំពើលួចមានចែងនៅក្នុងច្បាប់យ៉ាងដូច្នេះ ចុះទោសទណ្ឌវិញ តើអ្នកប្រព្រឹត្តត្រូវជាប់ក្នុងកម្រិតណាដែរ?
ករណីនេះចំពោះទោសទណ្ឌវិញ បើយោងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌចែងថា អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ ទៅ ៦ (ប្រាំមួយ) លានរៀល។
ក្នុងករណីកូនយកទ្រព្យសម្បត្តិឪពុកម្តាយ ឬប្តីឬប្រពន្ធយកទ្រព្យសម្បត្តិក្នុងផ្ទះ តើចាត់ទុកជាអំពើលួចដែរទេ?
ការយកទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ មានន័យថា លួចទ្រព្យសម្បត្តិរបស់ឪពុក ឬរបស់កូនអីជាដើម អាហ្នឹងមិនចាត់ថាជាការលួចទេ។ ការលួចទ្រព្យសម្បត្តិរបស់សហព័ន្ធ គឺរបស់ប្ដី ឬប្រពន្ធអីជាដើមក៏គេមិនចាត់ទុកថាជាអំពើលួចដែរ។
យើងជាកូន ជាឪ ជាប្ដីប្រពន្ធ អីជាដើម គឺទ្រព្យសម្បត្តិទាំងអស់នោះ ជាទ្រព្យសម្បត្តិរួមគ្នា។ ម្ល៉ោះហើយក្នុងន័យនោះ គេមិនចាត់ទុកថា ជាការលួចទេ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment