Translate

Popular

Tuesday, June 4, 2019

ថៃ-មីយ៉ាន់ម៉ា ​ចុះ​កិច្ច​ព្រមព្រៀង​បើកបរ​ឆ្លង​ព្រំដែន

No comments :
រថយន្ត​ដឹក​កម្មករ​មីយ៉ាន់ម៉ា ​ឆ្លង​កាត់​ច្រក​ព្រំដែន Mae Sot។ រូប AFP
ក្រុងបាងកកៈ ប្រទេស ​ថៃ និង​​​មីយ៉ាន់ម៉ា រំពឹង​ថា​នឹង​មាន​រថយន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចំនួន ៣ ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​ទាំង ២ ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ នៅ​ក្នុង​វិធានការ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​តំបន់។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍។
លោក Phiraphon Thawonsuphacharoen ប្រធាន​​​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​ដឹក​ជញ្ជូន​ថៃ បាន​​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ប្រទេស​នីមួយ​នឹង​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​​ចំនួន ១០០ សម្រាប់​​ប្រតិបត្តិករ​ដឹក​ជញ្ជូន​របស់​ខ្លួន ដែល​អាច​ឲ្យ​អ្នក​​បើកបរ​ធ្វើ​ដំណើរ​​​បាន​ចម្ងាយ​ផ្លូវ​រាប់​រយ​គីឡូម៉ែត្រ​ចូល​ទៅ​ក្នុង​តំបន់​ខាង​ក្នុង​របស់​ប្រទេស​ទាំង ​២ រួម​ទាំង​ទីក្រុង​យ៉ាំងហ្គោន​ និង​កំពង់ផែ ​ដែល​នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស Thilawa ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា និង​ទីក្រុង​បាងកក និង​កំពង់ផែ Laem Chabang ក្នុង​ខេត្ត​ឈុនបុរី ប្រទេស ​ថៃ ​ផង​ដែរ។
ដោយ​សំដៅ​ដល់​ដំណើរការ​ដែល​​តម្រូវ​ឲ្យ​មាន​ដោយ​កិច្ច​ព្រមព្រៀង​ដឹក​ជញ្ជូន​ឆ្លង​កាត់​ព្រំដែន​អនុ​តំបន់​ទន្លេ​មេគង្គ លោក Phiraphon ថ្លែង​ថា៖ «យើង​កំពុង​ជ្រើសរើស និង​​ពិនិត្យ​មើល​លក្ខណ​សម្បត្តិ​​របស់​ប្រតិបត្តិករ»។
លោក​បន្ថែម​ថា ផ្លូវ​ដែល​ត្រូវ​បើកបរ​ទាំង​នេះ ដែល​ចាប់​ផ្តើម​ពី​តំបន់​ច្រក​ព្រំដែន​ Myawaddy-Mae Sot រវាង​ប្រទេស​ទាំង ២ ធ្វើ​ឡើង​ក្នុង​គោល​បំណង​គាំទ្រ​ដល់​ទេសចរណ៍ និង​ឡូជីស្ទីក​អន្តរជាតិ។
កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ទៀត​ថា អ្នក​បើកបរ​មក​ពី​ប្រទេស ​ថៃ អាច​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​នៅ​ក្នុង​​ស្រុក​ Mae Sot ខេត្ត​តាក ហើយ​ឆ្លង​កាត់​ស្ពាន​មិត្តភាព​ថៃ-មីយ៉ាន់ម៉ា ទៅ​កាន់​ទីក្រុង Myawaddy ទីក្រុង Yangon និង​កំពង់ផែ Thilawa។ កាសែត​​នេះ​បាន​រាយការណ៍​ទៀត​ថា អ្នក​បើ​កបរ​មក​ពី​​​ប្រទេស ​មីយ៉ាន់ម៉ា អាច​ជ្រើសរើស​ចេញ​ពី​ជម្រើស​​ចំនួន ២ គឺ​ទី១ បើកបរ​ចេញ​ពី​ច្រក​ព្រំដែន Myawaddy-Mae Sot ទៅ​កាន់​ផ្លូវ​នៅ​ខេត្ត Mukdahan និង​តាម​ផ្លូវ Mae Sot-Bangkok-Laem Chabang។
លោក Phiraphon​ បាន​ឲ្យ​ដឹង​​ទៀត​ថា ប្រទេស ​ថៃ ​ក៏​បាន​ចុះ​​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​បើកបរ​ឆ្លង​ព្រំដែន​ដូច​គ្នា​នេះ​ដែរ​ជាមួយ​ប្រទេស​ ​ឡាវ និង​ប្រទេស​ ​វៀតណាម ​ផង​ដែរ៕ KC

No comments :

Post a Comment