Translate

Popular

Wednesday, June 5, 2019

អូស្ត្រាលី​ សម្រេច​ទម្លាក់​អត្រា​ការ​ប្រាក់ដល់​កម្រិត​ទាប​បំផុត​លើក​ដំបូង

No comments :
លោក Philip Lowe ប្រធាន​ធនាគារ​កណ្តាល​អូស្ត្រាលី។
ស៊ីដនីៈ ធនាគារ​កណ្ដាល​របស់​ប្រទេស ​អូស្ដ្រាលី ​បាន​បន្ទាប​​អត្រា​ការ​ប្រាក់​ដល់​កម្រិត​ទាប​ជា​លើក​ដំបូង ​ក្នុង​រយៈពេល ៣ ​ឆ្នាំ ​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​សង្ឃឹម​ថា ​នឹង​បន្ត​​កំណើន​សេដ្ឋកិច្ច​ខ្ពស់​រយៈពេល ​២៨ ​ឆ្នាំ ​ដោយ​មិន​មាន​ការ​ដើរ​ថយ​ក្រោយ​​ក្នុង​ពេល​មាន​​ឧបសគ្គ​សេដ្ឋកិច្ច​នោះ​ទេ​។​
ធនាគារ​កណ្ដាល​របស់​ប្រទេស ​អូស្ដ្រាលី ​បាន​កាត់​បន្ថយ​អត្រា​ការ​​ប្រាក់ ​០,២៥ ​ភាគរយ ​មក​នៅ​​ត្រឹម​កម្រិត​ទាប​ជា​ប្រវត្តិសាស្ដ្រ​ចំនួន​ ១,២៥ ​ភាគរយ ​ដោយសារ​កំណើន​បាន​ធ្លាក់​ចុះ​​មិន​ដែល​មាន​ចាប់​តាំង​ពី​វិបត្តិ​​​ហិរញ្ញវត្ថុ​ពិភព​លោក​។​
ប្រទេស ​អូស្ដ្រាលី ​បាន​គេច​ផុតពី​ភាព​វឹកវរ​សេដ្ឋកិច្ច​ពិភព​លោក​​រយៈពេល ​២ ​ទសវត្សរ៍​​កន្លង​​មក​ ដោយសារ​តែ​ទីក្រុង​ប៉េកាំង​ ជា​អ្នក​ទទួល​នាំចូល​រ៉ែ​ដែក ​ធ្យូងថ្ម ​និង​កំណប់​រ៉ែ​ផ្សេង​ទៀត​ពី​អូស្ត្រាលី​។
ប៉ុន្តែ​នៅ​ពេល​នេះ​ កំណើន​អត្រា​គ្មាន​ការងារ​ធ្វើ​ ប្រាក់​ឈ្នួល​ទាប ​ការ​ធ្លាក់​ចុះ​លំនៅឋាន ​និង​អតិផរណា​ស្ថិត​ក្រោម​ទិសដៅ​កំណត់​ កំពុង​បង្ក​ឲ្យ​មាន​ការ​បារម្ភ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​​ប្រទេស ​អូស្ដ្រាលី​។
លោក​​ Philip Lowe ប្រធាន​ធនាគារ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ក្រុម​ប្រឹក្សាភិបាល​​​បាន​យក​ការ​សម្រេច​ចិត្ត​នេះ ​ដើម្បី​គាំទ្រ​កំណើន​ការងារ ​និង​ផ្ដល់​ទំនុក​ចិត្ត​កាន់​តែ​ធំ​ដែល​អតិផរណា​នឹង​ស្រប​ជាមួយ​នឹង​ទិសដៅ​កំណត់​រយៈពេល​មធ្យម​»។​
ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​​​នេះ ​ត្រូវ​បាន​រំពឹង​ទុក​ ហើយ​​ក្រុម​អ្នក​វិភាគ​ជឿជាក់​ថា ​ វិធានការ​កាន់​តែ​ច្រើន​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​សកម្មភាព​រស់រវើក​អាច​កើត​ឡើង​។
លោក​ Lowe ​ បាន​ឲ្យ​ដឹង​ថា ​ធនាគារ​នេះ​នឹង «​បន្ត​ត្រួត​ពិនិត្យ​​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​នៅ​ក្នុង​​ទីផ្សារ​ការងារ​ និង​កែ​តម្រូវ​គោល​នយោបាយ​រូបិយវត្ថុ ដើម្បី​គាំទ្រ​កំណើន​ប្រកប​ដោយ​ស្ថិរភាព​នៅ​ក្នុង​សេដ្ឋកិច្ច​នេះ​​​»។​
សេដ្ឋកិច្ច​បាន​កើន​ឡើង​ ០,​៣ ​​ភាគរយ ​និង ​០,២ ​ភាគរយ ​នៅ ​២ ​ត្រីមាស​ចុង​ក្រោយ​ ខណៈ​តួលេខ​សម្រាប់​ត្រីមាស​ដំបូង​ឆ្នាំ ​២០១៩ ​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​។​
រាល់​ការ​ធ្លាក់​ចុះ​ណា​មួយ ​នឹង​​ជំរុញ​ឲ្យ​មាន​ការ​ប្រកាស​អាសន្ន ​ដោយសារ​តែ​កំណើន​អវិជ្ជមាន ​ក្នុង​រយៈពេល ​២ ​​ត្រីមាស​ជាប់​គ្នា​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ធ្លាក់​ចុះ​ដ៏​ធំ៕ AFP/​LA

No comments :

Post a Comment