ភ្នំពេញៈ ក្រោយពីឧស្សាហ៍បង្ហាញពីសម្ព័ន្ធភាពសិ្នទ្ធស្នាលបើកចំហនៃចំណងស្នេហ៍រវាងតារាចម្រៀងស្រីកំពុងតែឡើងកូដនៅទ្រនំហង្សមាសកញ្ញា សួស វីសា និងលោក ថមមី ខណៈមហាជនក៏សាទរគូស្នេហ៍នេះផងនោះ តែនៅរង់ចាំអ៊ុតមើលថា ពួកគេនឹងចូលរោងការពេលណាផងដែរ បន្ទាប់ពីមានសំណើសុំរៀបការពីខាងប្រុសកន្លងមកនោះ។
ពេលថ្មីៗនេះស្រាប់តែមានដំណឹងគួរឲ្យភ្ញាក់ផ្អើលថ្មីមួយទៀតដោយល្បីថា នាឱកាសខួបកំណើតគូស្នេហ៍ខ្លួនគឺលោក ថមមី ក្រៅពីមាននំខួបកំណើត រៀបចំនៅផ្ទះវីឡាទំនងជាទ្រនំរួមស្នេហ៍ក្រោយរៀបការពួកគេនោះក៏លេចវត្តមានរថយន្តថ្មីសន្លាងម៉ាក Lexus NX 200t ដែលមានតម្លៃខ្ទង់ ៣-៤ ម៉ឺនដុល្លារសម្រាប់កាដូខួបកំណើត។ ខណៈរថយន្តថ្មីសន្លាងនេះត្រូវបានលេចឮថា កញ្ញា សួស វីសា ក៏មានចំណែកទិញជូនគូស្នេហ៍នាងផងដែរ។
ខណៈភ្នំពេញប៉ុស្តិ៍ក៏មិនបានការបកស្រាយពីកញ្ញា សួស វីសា នោះទេចំពោះរឿងលេចឮថា នាងហ៊ានទិញកាដូរថយន្តថ្មីសន្លាងម៉ាក Lexus NX 200t ដែលមានតម្លៃខ្ទង់ ៣-៤ ម៉ឺនដុល្លារជូនគូស្នេហ៍នោះនាពេលបានធ្វើការទាក់ទងជាច្រើនលើកមកតែប្រព័ន្ធទូរស័ព្ទនាងបានបិទ។
តែបើតាមសារបង្ហើរចេញពីហ្វេសប៊ុកនាងគឺមានលក្ខណៈយកចិត្តទុកដាក់ និងស្រឡាញ់លោក ថមមី ក៏មិនតិចដែរដោយនាងសរសេរថា៖ ««រីករាយថ្ងៃកំណើតពូម៉ៅ 05 05 19 គេសូមជូនពរឲ្យពូម៉ៅមានសុខភាពល្អមានអាយុវែង ប្រកបការងារជោគជ័យ រីកចម្រើន និងមានរូបសម្រស់ស្អាតប៉ុណ្ណឹងបានហើយ កុំឲ្យស្អាតជាងហ្នឹងទៀត ព្រោះខ្លាចស្អាតជាងគេពេក ហើយសូមជូនពរឲ្យពូម៉ៅ មានតែសុភមង្គលក្នុងជីវិត ជាពិសេសថ្ងៃនេះសូមឲ្យយកសមាជិកថ្មីពណ៌សក្នុងក្តីស្រមៃនោះយកមកជិះសុំឲ្យហេងៗ និងកាន់តែកាក់កបខ្លាំងណា»។
លុះក្រោយមកក៏ឃើញ ថមមី តបសារអរគុណវិញថា៖ «អរគុណដល់កាម៉ាប់ ជាពិសេស ម៉ាយស្នេហាបង បងស្រឡាញ់អូនខ្លាំងណាស់ និងអរគុណ បងប្អូន ក្រុមគ្រួសារ ទាំងអស់ដែលបានស៊ុបប្រាយថ្ងៃកំណើតដល់ខ្ញុំ អរគុណប៉ា អ្នកម៉ាក់ដែលបានបង្កើតកូនមកឲ្យមានបានដូចសព្វថ្ងៃនេះ ហើយសូមស្វាគមន៍ដល់សមាជិកថ្មីប្រុសស សូមឲ្យជោគជ័យហេងហេងចូលមកមានសុវត្ថិភាពក្នុងដំណើរជិតឆ្ងាយ»។
មុននេះបន្តិចតារាចម្រៀងស្រីសមត្ថភាពអាចច្រៀងទាំងបុរាណ និងសម័យ កញ្ញា សួស វីសា ក៏ត្រូវបានកំលោះរូបសង្ហាលោក ថមមី បានយកនូវចិញ្ចៀនពេជ្រ ១ វង់ ជូនជាកាដូខួបកំណើតនាង និងសុំនាងរៀបការធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនម្តងហើយ៕
No comments :
Post a Comment