Tuesday, May 7, 2019
អ្នកវិទ្យាសាស្ដ្ររកឃើញ ឱសថទប់ស្កាត់ការចម្លងមេរោគអេដស៍លើគូស្នេហ៍ជាបុរស
ក្រុងប៉ារីស: ឱសថប្រឆាំងមេរោគហ៊ីវ អាចរារាំងការចម្លងជំងឺអេដស៍សូម្បីតែស្ថិតក្នុងចំណោមគូស្នេហ៍រួមភេទអត់ពាក់ស្រោមការពារក៏ដោយ។ នេះបើយោងតាមការស្រាវជ្រាវបង្ហាញនៅថ្ងៃសុក្រកន្លងមក។
ការសិក្សានៅអឺរ៉ុបមួយនេះបានតាមដានលើគូស្នេហ៍បុរសដូចគ្នាជិត ១០០០ គូលើរយៈពេល ៨ ឆ្នាំដែលដៃគូម្ខាងផ្ទុកមេរោគហ៊ីវ និងទទួលការព្យាបាលតាមរយៈការប្រើប្រាស់ឱសថប្រឆាំងមេរោគហ៊ីវ (ART) ខណៈដៃគូម្ខាងទៀតអត់មានជំងឺនេះ។
ក្រុមវេជ្ជបណ្ឌិត អត់ឃើញមាននរណាម្នាក់ឆ្លងមេរោគហ៊ីវអំឡុងពេលសិក្សា ដែលជាក្ដីសង្ឃឹមថ្មីថាកម្មវិធី ART អាចជួយទប់ស្កាត់ការចម្លងមេរោគថ្មីៗ។
អាលីសុន រ៉ូដជ័រ មកពីសាកលវិទ្យាល័យ College London ដែលដឹកនាំការសិក្សាចុះផ្សាយក្នុង The Lancet បាននិយាយថា៖ «លទ្ធផលនេះផ្ដល់នូវភ័ស្ដុតាងជាក់ច្បាស់សម្រាប់បុរសខ្ទើយថា ហានិភ័យនៃការចម្លងមេរោគគឺគ្មាននោះទេ»។
ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា ART ទប់ស្កាត់ការចម្លងប្រមាណ ៤៧០ ករណីអំឡុងពេលសិក្សា។ មេរោគហ៊ីវ និងជំងឺឆក់ឱកាសនៅតែជាវិបត្ដិចំពោះសុខភាពដ៏ធ្ងន់ធ្ងរមួយក្នុងពិភពលោក។
មនុស្សជាង ២១ លាននាក់ទទួលការព្យាបាលពីវេជ្ជសាស្ដ្រ ART ដែលមានឥទ្ធិពលបង្ក្រាបមេរោគហ៊ីវ តែប្រមាណ ៥៩ ភាគរយចំណោមអ្នកផ្ទុកមេរោគហ៊ីវទូទាំងសកលលោក។
ក្រុមអ្នកនិពន្ធការសិក្សា បានកត់ត្រាពីចំណុចកំណត់នៃលទ្ធផលជាច្រើន រួមទាំងអាយុមធ្យមរបស់បុរសផ្ទុកមេរោគគឺ ៣៨ ឆ្នាំ។ ការចម្លងរោគភាគច្រើនគឺមនុស្សក្រោមអាយុ ២៥ ឆ្នាំ៕ HR
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment