Translate

Popular

Thursday, May 23, 2019

ចំណូល​កំពង់ផែ​ភ្នំពេញ កើន​​ ២៥ ​ភាគរយ ​នៅ​ក្នុង​ត្រីមាស​ទី​១

No comments :
កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែលស្ថិតនៅស្រុក កៀនស្វាយ ខេត្ត កណ្ដាល។
ភ្នំពេញៈ ចំណូល​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ​(ក.ស.ភ.​) ​ដែល​ជា​សហគ្រាស​រដ្ឋ​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​​កម្ពុជា​បាន​កើន​ឡើង​ជាង​ ​២៥ ​ភាគរយ ​នៅ​ត្រីមាសទី​១ ​ឆ្នាំ ​២០១៩​។ ​នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។​
របាយការណ៍​ប្រចាំ​ត្រីមាស​ទី​១ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​ផ្សារហ៊ុន​កម្ពុជា​បង្ហាញ​ថា ​ត្រីមាស​ទី​១​ ​ឆ្នាំ ​២០១៩ ​កំពង់ផែ​រក​ចំណូល​សរុប​ពី​ផល​អាជីវកម្ម ​និង​សេវាកម្ម ​បាន​ចំនួន​ជាង ​៥,៨៧ ​លាន​ដុល្លារ ​កើន​ឡើង​ ២៥,៨៤​ ភាគរយ ​បើ​ធៀប​​នឹង​​ត្រីមាស​ទី​១ ​ឆ្នាំ ​២០១៨ ​ដែល​មាន​ជាង​ ៤,៦៥​ ​លាន​​ដុល្លារ​។ របាយការណ៍​បង្ហាញ​ថា ​និង​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​មាន​ចំនួន​ជាង​ ៣,៦៣ ​លាន​ដុល្លារ​​កើន​ឡើង ២១៨,​៣៧ ​​ភាគរយ​ បើ​ធៀប​នឹង​ត្រីមាស​ទី​១​ ឆ្នាំ ​២០១៨ ​ដែល​មាន​តែ​ជាង ​១,១៤ ​លាន​ដុល្លារ​។​​
សមិទ្ធផល​ខាង​លើ​នេះ ​ដោយសារ​តែ​ទំនុក​ចិត្ត​របស់​អតិថិជន​ ខណៈ​កំពង់ផែ​បាន​ផ្តល់​សេវា​ប្រកប​ដោយ​តម្លាភាព​ និង​ឆាប់​រហ័ស​។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សាភិបាល​កំពង់ផែ​។
សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ​កំពង់ផែ​នឹង​បន្ត​ពង្រីក​សេវាកម្ម​ និង​អាជីវកម្ម​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ទូលំទូលាយ​ និង​ការ​បង្កើត​សេវាកម្ម​​ថ្មីៗ​បន្ថែម​ទៀត​ពាក់ព័ន្ធ​​នឹង​វិស័យ​កំពង់ផែ ​និង​ភ័ស្តុភារកម្ម​។
ទ្រព្យ​សកម្ម​សរុប​របស់ ​ក.ស.​ភ​. គិត​ត្រឹម​​ថ្ងៃទី ៣១ ​ខែ ​មីនា ​ឆ្នាំ ​២០១​៩ ​មាន​ចំនួន​ជាង ​១៨៩ ​លាន​​ដុល្លារ​​ ២,១១ ​ភាគរយ ​ខណៈ​​មូលធន​សរុប​មាន​ចំនួន​ជាង ​១៤២ ​​លាន​ដុល្លារ ​កើន​ឡើង​ ​១,៩៩ ​ភាគរយ​៕LA

No comments :

Post a Comment