Translate

Popular

Tuesday, June 4, 2019

អាជីវកម្ម​អាកាសចរណ៍​របស់ក្រុមហ៊ុន Huawei មិន​រង​ផល​ប៉ះពាល់

No comments :
វិធានការ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ដ៏​ធំ​របស់​ប្រទេស ​ចិន «មិន​មាន​​ឥទ្ធិពល» លើ​អាជីវកម្ម​អាកាសចរណ៍​​របស់​ក្រុមហ៊ុន​នេះ​ឡើយ។ AFP
ក្រុង​សេអ៊ូលៈ វិធានការ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ដ៏​ធំ​របស់​ប្រទេស ​ចិន «មិន​មាន​​ឥទ្ធិពល» លើ​អាជីវកម្ម​អាកាសចរណ៍​​របស់​ក្រុមហ៊ុន​នេះ​ឡើយ បើ​ទោះ​ជា​ប្រទេស​មួយ​ចំនួន​ចាត់​វិធានការ​ប្លុក​​សេវាកម្ម​ឧបករណ៍​ចល័ត​របស់​ខ្លួន​ក្តី។ នេះ​បើ​យោង​តាម​មន្ត្រី​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ចន្ទ។
ក្រុមហ៊ុន Huawei បាន​ជាប់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​ឡើង​កម្តៅ​​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស ​ចិន ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចាត់​វិធានការ​ដាក់​បញ្ចូល​​ក្រុមហ៊ុន​នេះ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ដោយសារ​ក្តី​បារម្ភ​ផ្នែក​សន្តិសុខ​ជាតិ។
ប៉ុន្តែ​លោក Eman Liu ប្រធាន​ផ្នែក​អាជីវកម្ម​​ដឹក​ជញ្ជូន​ពិភព​លោក​របស់​ក្រុមហ៊ុន Huawei ​ថ្លែង​ថា អាជីវកម្ម​អាកាសចរណ៍​របស់​ក្រុមហ៊ុន​មិន​មាន​ផល​​ប៉ះពាល់​ទេ​​​មក​ដល់​ពេល​នេះ។
ក្រុមហ៊ុន Huawei ផ្តល់​ដំណោះស្រាយ​​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​ដល់​ព្រលាន​យន្តហោះ​ជាង ៥០ កន្លែង និង​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១៥ នៅ​ជុំវិញ​ពិភព​លោក រួម​ទាំង​ព្រលាន​យន្តហោះ​ក្រុង​ឌូបៃ និង​ព្រលាន​ Changi Airport Group ក្នុង​ប្រទេស ​សិង្ហបុរី ​ផង​ដែរ។
សេវា​របស់​ Huawei រួមមាន​វីដេអូ​សុវត្ថិភាព និង​ប្រព័ន្ធ​ខ្លោដ​នៅ​ព្រលាន​យន្តហោះ ​សេវា​អ៊ីនធឺណិត​ឥត​ខ្សែ (wifi) និង​កុំព្យូទ័រ​មេ​​ស្តុក​​ទិន្នន័យ។
លោក​ Liu បាន​មាន​ប្រសាសន៍​ថា៖ «រហូត​មក​ដល់​ពេល​នេះ មិន​មាន​ផល​ប៉ះពាល់​ទេ»៕ AFP/KC

No comments :

Post a Comment